កំពុងឆ្កឹះសោបន្ទប់ បំណងចូលលួចទ្រព្យសម្បត្តិត្រូវម្ចាស់គេមកទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឡេីងលេីផ្ទះប្រជាពលរដ្ឋ ហើយចូលឆ្កឹះសោបន្ទប់ជួល បំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់ បន្ទប់ មកទាន់ស្រែកឱ្យគេជួយ និងសហការជាមួយពលរដ ដ្ឋចាប់ ប្រគល់ ឱ្យសមត្ថកិច្ច កាលពីម៉ោងជាង ២រសៀល ថ្ងៃទី១ ខែមីនា នៅ ក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនសង្ស័យឈ្មោះមាស វីន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បេីតាមសម្តីម្ចាស់ផ្ទះជួលបានឱ្យដឹងថា មុនពេលកេីតហេតុក្នុងពេល ម្ចាស់ បន្ទប់ជួល ទៅធ្វេីការអស់ ចាក់សោខាងក្រៅត្រឹមត្រូវ។ ស្រាប់ តែ មកដល់វេលាកេីតហេតុ គាត់មេីលក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញជន សង្ស័យម្នាក់ កំពុងឆ្កឹះសោបន្ទប់ជួល បំណងចូលលួចទ្រព្យសម្បត្តិ ភ្លាមនោះ រូបគាត់ក៏បានឡេីងទៅមេីល ជនសង្ស័យក៏ព្យាយាម រត់ គេច ខ្លួន តែត្រូវរូបគាត់ស្រែកថាចោរៗ ទេីបពលរដ្ឋនាំគ្នាដេញ ចាប់ បានតែម្តង។
សមត្កិច្ចកំពុុងចាត់ការតាមនីតិវិធី៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner