កិច្ចប្រជុំកំពូលអាស៊ានអាមេរិកត្រៀមធ្វើថ្ងៃទី២៨និង២៩មីនាក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Video Inside)
កិច្ចប្រជុំកំពូលអាស៊ានអាមេរិកដែលបានលើកពេលកាលពីដើមឆ្នាំ២០២២ នឹងគ្រោងរៀប ចំធ្វើសាឡើងវិញនាចុងខែមីនានេះហើយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
មន្ត្រីនាំពាក្យសេត វិមាន លោកស្រី Jen Psaki បានថ្លែងកាលពីថ្ងៃច័ន្ទថាកិច្ចប្រជុំកំពូលអាស៊ានអាមេរិក នឹង រៀបចំធ្វើនៅថ្ងៃទី២៨និង២៩មីនាឆ្នាំ ២០២២។ មេដឹកនាំអាស៊ានលើកលែងតែប្រទេសមីយ៉ាន់ ម៉ា ត្រូវគេរំពឹងថានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ក្រោយការលើកពេល នាដើមឆ្នាំ២០២២កន្លងមកនេះ ដោយសារតែភាពមមាញឹករបស់បណ្តាមេដឹកនាំប្រទេស ខ្លះក្នុងអាស៊ាននាពេលនោះ។
គួរបញ្ជាក់ថាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ គឺប្រទេសកម្ពុជា។ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិកលោកចូបៃដិន គឺជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ានអាមេរិកនាចុងខែមីនានេះ។ កិច្ចប្រជុំកំពូលអាស៊ានអាមេរិកនាចុងខែមីនានេះទៀត ត្រូវគេរាយការណ៍ថាបានទន្ទឹមនឹងខួបរំលឹកទី៤៥ឆ្នាំរវាងទំនាក់ទំនងអាស៊ាននិងសហរដ្ឋអា មេរិកថែមទៀត។