សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឈានចូលថ្ងៃទី៦ (Video Inside)
សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៦ហើយ ដែលព្រឹត្តិ ការណ៍នេះ គឺជាព្រឹត្តិការណ៍សំខាន់បំផុតដែលសកលលោកកំពុងតាមដានដោយក្តីបារម្ភខ្លាច ក្រែងរាលដាលកើតជាសង្គ្រាមសកលលោកលើកទី៣។
កាលពីថ្ងៃច័ន្ទ គណៈប្រតិភូរុស្ស៊ី និង គណៈប្រតិភូអាមេរិក បានជួបចរចាគ្នាជាលើកដំបូងក្នុងតំបន់ព្រំដែននៃប្រទេសបេឡារុស ប៉ុន្តែជំនួបគ្នានោះ មិនទទួលបានលទ្ធផលឡើយ។ ស្នូរផ្ទុះអាវុធនិងគ្រាប់កាំភ្លើងបានបន្តថែម ទៀតក្នុងប្រទេសអ៊ុយក្រែន។