រុស្ស៊ីបញ្ជាក់ការបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន (Video Inside)
ការវាយប្រហារគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានបន្តនៅថ្ងៃអង្គារនេះ ថែមទៀតខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សៀហ្គេ ស្ហ័រហ្គូ បានបញ្ជាក់ថារុស្ស៊ីនឹងមិន បញ្វប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន នោះឡើយ រហូតទាល់តែរុស្ស៊ីសម្រេចគោលបំណង ធំៗរបស់ខ្លួនបានជាមុនសិន។
សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ បាន ដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបញ្ជាក់ថាគោលបំណងធំៗរបស់រុស្ស៊ី នោះគឺការការពារ ប្រទេសជាតិ ពីការគំរាមកំហែងពីសំណាក់លោកខាងលិច និងការរំដោះអ៊ុយក្រែនចេញ ពី របបយោធា ព្រមទាំងបោសសម្អាតគំនិតណាហ្ស៊ី ហ៊ីត្លែរនៅក្នុងប្រទេសអ៊ុយក្រែននោះចេញ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃអង្គារនេះថាកម្លាំង យោធារុស្ស៊ីមិនមែនកំពុងចង់ត្រួតត្រាទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែពួកគេកំពុងធ្វើអ្វីតាម ដែលអាចធ្វើទៅបាន ដើម្បីការពារអាយុជីវិតជនស៊ីវិល ក្នុងនោះរួមមានទាំងការដាក់ កំហិត លើការវាយប្រហារតាមផ្លូវអាកាស នោះគឺការវាយប្រហារទាំងអស់របស់រុស្ស៊ី មានគោលដៅ តែទៅលើ ទីតាំងយោធាអ៊ុយក្រែនតែប៉ុណ្ណោះ។