អគ្គនាយករដ្ឋាករទឹកបញ្ជាក់ប្រាប់នូវមូលហេតុអ្វីដែលរាជធានីខ្វះទឹកប្រើប្រាស់ (Video Inside)

អគ្គនាយករដ្ឋាករទឹក បានថ្លែងថា រាជធានីភ្នំពេញក្នុងមួយថ្ងៃបានប្រឈមនឹងការខ្វះទឹកប្រើ ប្រាស់ដល់ចំនួន២សែនម៉ែត្រគូប ដោយសារតែចំនួនអ្នកប្រើប្រាស់ច្រើន និងប្រើទឹកហួសពី សេចក្តីត្រូវការជាធម្មតា។

យោងតាមលោក ឡុង ណារ៉ូ តម្រូវការជាក់ស្តែងបច្ចុប្បន្ន គឺមាន ប្រមាណជា៨សែនម៉ែត្រគូបក្នុងថ្ងៃ ដែលកត្តានោះហើយបានធ្វើ ឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោងដែលមានតម្រូវការទឹក ជាពិសេសការខ្វះទឹកនៅតំបន់ជាយ រាជធានី ភ្នំពេញ និងជាយក្រុងតាខ្មៅ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីអគ្គនាយករដ្ឋាករទឹករូបនេះ បានប្រាប់ជុំវិញមូលហេតុដែលមានការប្រឈមខ្វះទឹកប្រើ ប្រាស់ក្នុងរាជធានីភ្នំពេញ និងតាមតំបន់ជាយរាជធានី។

មន្ត្រីរដ្ឋាករទឹកបានថ្លែងថា នៅចំពោះមុខនាពេលនេះ បញ្ហាខ្វះទឹក នឹងមិនអាចចៀសផុត ឡើយប៉ុន្តែចំណោទនេះ នឹងអាចត្រូវដោះស្រាយជាជំហានម្តងបន្តិចៗដោយសាររាជរដ្ឋាភិបាលនឹងបង្កើតរោងចក្រផលិតទឹកស្អាត ដើម្បីបំរើជីវភាពប្រជាជន។

អគ្គនាយករដ្ឋាករទឹក លោក ឡុង ណារ៉ូ បានថ្លែងបញ្ជាក់ជុំវិញទិសដៅនៃការសាងសង់រោងចក្រផលិតទឹកស្អាត ដែលរំពឹងថាចាប់ពីចុងឆ្នាំ២០២៣នោះទៅ ចំណោទទឹកនឹងអាចត្រូវដោះស្រាយនិងលែងមាន ជាបញ្ហាទៀតហើយ។

អគ្គនាយករដ្ឋាករទឹកលោក ឡុង ណារ៉ូ នៅជាមួយនឹងការប្រឈមចំណោទទឹកប្រើប្រាស់ នា ពេលនេះ បានអំពាវនាវពលរដ្ឋសូមប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner