សហរដ្ឋអាមេ៉រិកបើកភ្លើងខៀវសម្រាប់ការលក់កាំភ្លើងធំបំពាក់លើនាវាចម្បាំងឲ្យឥណ្ឌា
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេ៉រិក៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) របស់ក្រសួងការពារជាតិអាមេ៉រិកបានផ្តល់ការអនុញ្ញាត ចំពោះគម្រោងលក់កាំភ្លើងធំ Mk 45 សម្រាប់បំពាក់លើនាវាចម្បាំងចំនួន១៣គ្រឿងក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារទៅឲ្យឥណ្ឌា ។
ក្នុងកញ្ចប់កិច្ចព្រមព្រៀងទិញ-លក់សព្វាវុធនេះ ក៏មានរួមបញ្ចូលនូវការប្រគល់គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ និងគ្រឿងបន្លាស់ជាច្រើន ព្រមទាំងការហ្វឹកហាត់បណ្តុះបណ្តាល់ដល់ក្រុមនាវិកយោធាឥណ្ឌាផងដែរ ។
បច្ចុប្បន្នកាំភ្លើងធំ Mk 45 នេះ កំពុងត្រូវប្រើប្រាស់នៅលើនាវាពិឃាតប្រភេទ Arleigh Burke-class របស់យោធាជើងទឹកអាមេ៉រិក ព្រមទាំងនៅលើនាវាចម្បាំងប្រភេទស្រដៀងគ្នារបស់បណ្តាប្រទេសដែលជាសមាជិកអង្គការNATO ៕ធ.ដ