ឥណ្ឌាប្រកាសពីជោគជ័យជាថ្មីទៀត ក្នុងការធ្វើតេស្តមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា៖ យោធាឥណ្ឌាបានប្រកាសពីជោគជ័យជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការបាញ់សាកល្បងមីស៊ីលមីស៊ីលផ្លោងរយៈចម្ងាយខ្លីធុន Prithvi-II ពីរគ្រាប់ ចេញពីមូលដ្ឋាន ITR នៅលើកោះ Dr. Abdul Kalam នៃឈូងសមុទ្រ Bengal ក្បែរដ្ឋ Odisha ភាគខាងកើតប្រទេស ។

មីស៊ីលផ្លោងខាងលើ អាចហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រមទាំងបំពាក់ក្បាលគ្រាប់បែកធម្មតា ឬមួយក៏ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានទម្ងន់ចន្លោះចាប់ពី៥០០គីឡូក្រាម រហូតដល់១.០០០គីឡូក្រាម ។

សូមរំលឹកថា យោធាឥណ្ឌា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏បានធ្វើតេស្តមីស៊ីលផ្លោង-នុយក្លេអ៊ែរមួយផ្សេងទៀតផងដែរ ធុន Agni-II នៅឯមូលដ្ឋានខាងលើ ដោយមីស៊ីលនេះ ជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយឆ្ងាយបំផុតត្រឹម៣,៥០០គីឡូម៉ែត្រ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner