លោក គីម ជុងអ៊ុន បដិសេធការអញ្ជើញធ្វើទស្សកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នាសប្តាហ៍ក្រោយ

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នាសប្តាហ៍ក្រោយនេះ នៅទីក្រុងបូសាន ប្រទេសកូរ៉េខាងត្បូង ។

ប្រភពបន្តថា ការិយាល័យរបស់លោក មូន ជែអ៊ីន បានផ្ញើលិខិតមួយកាលថ្ងៃទី០៥ ខែវិច្ឆិកានេះ ដោយស្នើឱ្យលោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមមេដឹនាំអាស៊ាននៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ។ បន្ថែមលើនេះ កូរ៉េខាងត្បូងក៏បានស្នើឱ្យកូរ៉េខាងជើងបញ្ជូនប្រេសិតពិសេសម្នាក់ទៅចូលរួមកិច្ចប្រជុំនោះផងដែរ ប្រសិនបើលោក គីម ជុងអ៊ុន មិនអាចមកបាន ។

ជាការឆ្លើយតប បើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន KCNA បានបញ្ជាក់យ៉ាងដូច្នេះថា គ្មានហេតុផលដែលលោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ក្រោមបរិយាកាសរអាក់រអួលបែបនេះទេ និង បានរិះគន់រដ្ឋាភិបាលរបស់លោក មូន ជែអ៊ីន ចំពោះការមិនបានគោរពកិច្ចព្រមព្រៀងដែលបានស្រេចបាន រវាងក្រុមមេដឹកនាំរបស់ពួកគេ នៅក្នុងកិច្ចប្រជុំចំនួន០៣កាលពីឆ្នាំមុន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner