ម្ចាស់មេដាយមាស៣ជំនាន់ កីឡាការិនី កែ ឡេង មានមេដាយសំរិទ្ធិក្នុងដៃ ដោយបានយកឈ្នះ កីឡាការិនី កាណាដា នៅវគ្គ៤ក្រុមចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ដោយបានឡើងវគ្គ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ នៅកម្ពុជា។

អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងល្អ ដោយយកឈ្នះ កីឡាការិនី កាណាដា ក្នុងពិន្ទុ៣៤ទល់២៨ មានមេដាយសំរិទ្ធិក្នុងដៃ ។ ចំពោះវគ្គ៤ក្រុមចុងក្រោយ វីរ:កីឡាការិនី កែ ឡេង ត្រូវជួបកីឡាការិនី មីយ៉ាន់ម៉ា ដោយបានយកឈ្នះកីឡាការិនី ប៊ែលហ្ស៊ិក ៣១ទល់១៣ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្ររបស់ខ្លួននេះ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានក្រុមយុវជន និងកីឡាការិនីមកពី៤៩ប្រទេស មានកីឡាករ កីឡាការិនីសរុប ៤៤៩នាក់ មាន៨០ក្រុម រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងមេដាយ ដែលមានត្រឹមតែ៦វិញ្ញាសាប៉ុណ្ណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner