Man City កំពុងនាំមុខ ក្នុងការចុះហត្ថលេខាលើ Erling Haaland

បើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃនេះ បានអោយដឹងថា MANCHESTER CITY កំពុងនាំមុខ ក្នុងការចុះហត្ថលេខាលើ Erling Haaland ដោយសារខ្សែប្រយុទ្ធរូបនេះ ចង់លេងនៅ Premier League ។

Pep Guardiola ត្រូវបានគេជឿថា ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់ មកជំនួស Sergio Aguero ដែលចាកចេញ កាលពីរដូវក្តៅមុន ហើយ Haaland គឺសាកសមបំផុតដោយសារតែ គេបានស៊ុតបញ្ចូលទី ២៣ គ្រាប់ ក្នុង ២០ ប្រកួត នៅរដូវកាលនេះ។ Haaland មានតម្លៃប្រមាណជា៦៣ លានផោន នៅរដូវក្តៅក្រោយ ។

គួរអោយដឹងថា ក្លឹបមេឃខៀវ បានដាក់សំណើរនាំយក Harry Kane ប៉ុន្តែមានការដេញថ្លៃចំនួន ៤ ដង ត្រូវបានបដិសេធដោយ Tottenham ៕
អត្ថបទ ៖ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner