រដ្ឋាភិបាលស៊ីរីអះអាងថា ជនស៊ីវិល២នាក់ស្លាប់ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីស្រាអែល៖ អ៊ីស្រាអែលបានប្រកាសទទួលស្គាល់នៅថ្ងៃពុធនេះថា ខ្លួនបានការបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានជាច្រើនកន្លែង របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ។
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសនេះ រដ្ឋាភិបាលស៊ីរីបានអះអាងថា ជនស៊ីវិលពីរនាក់បានស្លាប់ ហើយប្រព័ន្ធដែនការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញបានមីស៊ីលជាច្រើនគ្រាប់ពីលើដែនអាកាសនៃរដ្ឋធានី ដាម៉ាស់ ។
បើតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរីមកកាន់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ៕ធ.ដ