ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការធ្វើជំនួញហិរញ្ញវត្ថុនានា ប្រសិនបើអ្នកបានរៀបចំគិតគូររួចរាល់ហើយ។ ចំពោះបញ្ហាសំខាន់ទាំងអម្បាលមាណមិនចាំបាច់ត្រូវដោះស្រាយជាបន្ទាន់នោះទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យឲ្យបានលំអិតលើការងារនោះ។ ក្នុងនោះដែរ សូមកុបែងខ្ញែកការងារច្រើនក្នុងពេលតែមួយ។ បើសិនជាមានបញ្ហាដែលត្រូវដោះស្រាយសូមយកពេលវេលានេះដើម្បីដោះស្រាយ ពីព្រោះពេលនេះជាពេលវេលាដែលមានសន្តិភាពបំផុតសម្រាប់អ្នក។ ក្រៅពីនោះ សូមរកពេលវេលាដើម្បីកែប្រែកំហុសដែលធ្លាប់មាននៅក្នុងអតីតកាល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការចាប់ផ្តើមគម្រោងថ្មី។ ការផ្លាស់ប្តូរទាំងឡាយនៅក្នុងពេលនេះគឺមានភាពប្រសើរកាន់តែខ្លាំង ដូច្នេះសូមបន្តការយល់ដឹងពីផែនការរបស់ខ្លួន ហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដោយខ្លួនឯងនៅក្នុងកាលទេសដែលប្រញាប់ប្រញាល។ ក្នុងនោះដែរ សូមលោកអ្នកកុំបង្ហាញភាពនឿយហត់ ឬការខកចិត្តជាមួយនឹងលទ្ធផលការងារ ពីព្រោះវាជាចំណុចខ្សោយ។ នៅក្នុងអំឡុងពេលថ្ងៃ ស្ថានភាពនឹងផ្លាស់ប្តូរកាន់តែប្រសើរជាងពេលព្រឹកទៅទៀត។ ក្រៅពីនេះ អ្នកទំនងជាអាចទទួលបានសញ្ញាណនៃការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាព។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកបោះបង់ចោលគម្រោងផែនការ ឬការដែលកំពុងអនុវត្តនោះទេ។ បើទោះបីជាពេលព្រឹកអ្នកមិនអាចទទួលបានផលដែលត្រូវការយ៉ាងណាក្តី នៅរវាងពេលថ្ងៃអ្វីៗនឹងមានប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះ សូមកុំបដិសេធការផ្តល់ជូននានា ពីព្រោះវាជាឳកាសដ៏ប្រសើរសម្រាប់ការងាររបស់អ្នក។ ប្រការចំាបាច់ក្នុងករណីនេះ សូមលោកអ្នកទទួលយកការងារទាំងឡាយណាដែលត្រូវនឹងចំណង់ចំណូលចិត្ត ឬផលពិសោធន៍របស់ខ្លួន។ បន្ទាប់មកទៀតសូមលោកអ្នកពង្រឹងទំនាក់ទំនងការទូត។ ក្នុងករណីដែលលោកអ្នកចង់ផ្លាស់ប្តូរ គឺអាចធ្វើទៅបានពីព្រោះលទ្ធផលនឹងធ្វើឲ្យលោកអ្នកពេញចិត្ត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើគួរឲ្យកត់សម្គាល់។ សូមលោកអ្នកព្យាយាមបំពេញការងាររបស់ខ្លួនឲ្យបានុំឲម៉ត់ចត់ ហើយកុំចំណាយពេលវេលាទៅពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ។ ការបង្កើតគំនិតច្នៃប្រឌិតក៏មានសារសំខាន់ខ្លាំងណាស់ដែរនៅក្នុងថ្ងៃនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នករៀនគ្រប់គ្រងគោលដៅ នោះដំណើរការនឹងកាន់តែប្រសើរជាងមុន។ ដោយឡែក អ្នកគួររកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ពីព្រោះលោកអ្នកបានបំពេញការងារហត់នឿយកន្លងមកហើយ ដូច្នេះគួរមានពេលវេលាសម្រាកខ្លះទើបប្រសើរដល់សុខភាពរាងកាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីជួញដូររបស់លោកអ្នកមានដំណើរការល្អ និងទទួលបានផលចំណេញច្រើនណាស់នៅក្នុងថ្ងៃនេះ។ រាល់សកម្មភាពរបស់អ្នកនឹងទទួលបានជោគជ័យ ដូច្នេះគ្មានអ្វីដែលធ្វើឲ្យលោកអ្នកស្ទាក់ស្ទើរទៀតទេ។ ទន្ទឹមនឹងនោះអ្នកក៏មិនចាំបាច់ភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះសូម្បីតែការលំបាកធំដុំយ៉ាងណាក៏អាចដោះស្រាយបានដោយងាយស្រួល និងសន្តិវិធីដែរ។ ក្នុងនោះសូមលោកអ្នកកុំបោះបង់គម្រោងផែនការសម្រាប់ការអនុវត្ត ពីព្រោះភាពប្រថុយប្រថានមិនមែនជាជម្រើសសក្តិសមនឹងអ្នកទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលវេលានេះអ្នកអាចធ្វើអ្វីៗបានតាមបំណងប្រាថ្នា។ ស្ថានភាពដែលធ្លាប់តែលំបាកលំបិនយ៉ាងណាក៏នឹងក្លាយជាងាយស្រួលសម្រាប់លោកអ្នកដែរ។ អ្នកក៏មានពេលវេលាច្រើនក្នុងអនុវត្ត និងបញ្ចប់ការងារឲ្យបានទាន់ពេលវេលា ដូច្នេះសូមកុំប្រញាប់ប្រញាលពេក។ ប្រការសំខាន់បំផុត សូមអ្នកកុំបោះបង់គម្រោងផែនការរបស់ខ្លួន ឬទទួលយកគំនិតយោបល់ថ្មីៗពីមិត្តភក្តិរបស់ខ្លួន ពីព្រោះករណីនេះនឹងធ្វើឲ្យលោកអ្នកធ្វើដំណើរទៅកាន់បញ្ហាដែលនឹងពិបាកដោះស្រាយ។ ដោយឡែក អ្នកអាចបង្កើនទំនាក់ទំនងល្អជាមួយថា្នក់លើបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះពុំមើលឃើញភាពស្មុគ្រស្មាញធ្ងន់ធ្ងរក្នុងកិច្ចការនោះទេ។ លោកអ្នកនៅតែអាចមានលទ្ធភាពបំពេញការងារទៅតាមគម្រោងផែនការដែលបានគ្រោងទុក។ ផលចំណេញថ្ងៃនេះអាចមិនសូវច្រើន ប៉ុន្តែក៏ល្មមនឹងផ្តល់ភាពរីករាយសម្រាប់អាជីវកម្មបាន។ ទន្ទឹមឹនឹងនេះសូមជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់ ការកំណត់ដែនកំណត់ការងាររបស់អ្នកគឺមានសារសំខាន់បំផុត។ យកល្អសូមបរិយាយការងារ និងការទទួលខុសត្រូវរបស់អ្នកទៅកាន់ស្ថាប័នទើបជាការប្រសើរ។ ក្រៅពីនេះ រាល់ការសម្រេចចិត្តដោយឯកឯង សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នកហាក់មិនអាចទទួលបានភាពភ្ញាក់ផ្អើលដែលធ្វើឲ្យលោកអ្នកពេញចិត្តនោះទេ។ ជាទូទៅអ្នកអាចបន្តធ្វើការដូចពីមុនបាន ប៉ុន្តែវាមានហេតុផលគ្រប់គ្រាន់ដែលធ្វើឲ្យអ្នកព្រួយបារម្ភ។ ផ្ទុយទៅវិញ លោកអ្នកអាចស្វែងយល់អំពីហេតុការណ៍សំខាន់ៗបានដោយងាយស្រួល ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងការងារទាំងនោះ។ ចំពោះអាជីវកម្មតូចធំ លោកអ្នកអាចធ្វើទៅបាន គ្រាន់តែត្រូវពិនិត្យមើលស្ថានភាពបន្ថែមជាងនេះ។ ការពិនិត្យវាយតម្លៃហេតុការណ៍ជាចំណុចសំខាន់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកជៀសឲ្យផុតពីការវាយតម្លៃខ្លាំងៗចំពោះការងារ ឬអ្វីដែលកំពុងកើតឡើង។ ក្នុងនោះមនុស្សដែលនៅជុំវិញខ្លួនអ្នកហាក់មិនសូវមានទំនាក់ទំនងជាមួយលោកអ្នកច្រើននោះទេ ដូច្នេះសូមប្រុងប្រយ័ត្ន ឬកំណត់ការពឹងពាក់អាស្រ័យនានាដើម្បីកុំឲ្យលោកអ្នកមានភាពយឺតយ៉ាវក្នុងការងារ។ ទាំងនេះមិនមែនមានន័យថាលោកអ្នកត្រូវរក្សាគំលាតពីមនុស្សទាំងនោះទេ គឺគ្រាន់តែអ្នកត្រូវពឹងអាស្រ័យលើខ្លួនឯងឲ្យបានច្រើនជាងមុន។ ដោយឡែក សូមលោកអ្នកព្យាយាមរក្សាទំនាក់ទំនងល្អ និងអាកប្បកិរិយាវិជ្ជមានគ្រប់កាលទេស។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកស្វែងយល់ពីចំណុចវិជ្ជមាននានាក្នុងការផ្លាស់ប្តូរបរិបទការងារ។ បើទោះបីជាអាជីពរបស់អ្នកមិនមានការផ្លាស់ប្តូរគួរជាទីមោទនក្តី សូមកុំបោះបង់ចោលការតាំងចិត្ត និងគោលដៅរបស់ខ្លួន ពីព្រោះភាពរីករាយយ៉ាងច្រើននឹងកើតឡើងចំពោះអ្នកនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ក្នុងនោះដែរ អ្នកនឹងរកឃើញឳកាសដើម្បីអភិវឌ្ឍន៍ការងាររបស់ខ្លួនយ៉ាងពេញលេញ។ ដោយឡែក លោកអ្នកគួរយកចិត្តទុកដាក់ជាពិសេសសម្រាប់ការធ្វើទំនាក់ទំនង ពីព្រោះគំលាតរបស់អ្នកពីក្រុម មិនមែនជាមធ្យោបាយត្រឹមត្រូវទេ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកក្នុងថ្ងៃនេះទាមទារឲ្យធ្វើការដោយក្លាហាន និងម៉ឺងម៉ាត់បំផុត ប៉ុន្តែក៏សូមចេះបត់បែនតាមកាលទេសផងដែរ។ ការលៃលកឲ្យបានសមស្របក្នុងសកម្មភាពការងារជាការសំខាន់ណាស់។ ធ្វើយ៉ាងណាកំណត់ឲ្យបានតុល្យភាពរវាងការងារ និងសេចក្តីផ្ទាល់ខ្លួនផង។ ប្រសិនជាអាច សូមចែករំលែកពេលវេលា និងកំលាយកាយចិត្ត ក្នុងកាពិនិត្យឡើងវិញនូវផែនការដែលបានរៀបចំ។ វាកាន់តែប្រសើរ បើអ្នកយល់ដឹងពីការងារ និងស្ថានភាពខាងក្រៅ។ ក្រៅពីនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយរបស់ការងារបានល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងជំនួញរបស់អ្នកមានភាពរអាក់រអួលបន្តិចក្នុងពេលនេះ។ អ្នកហាក់ពិបាកទទួលបានជោគជ័យ និងផលចម្រើនឆ្លើយតបនឹងកំលាំងដែលអ្នកដាក់ចេញយ៉ាងខ្លាំង។ បើទោះបីជាហេតុផលនេះមិនធ្វើឲ្យលោកអ្នករីករាយក្តី សូមកុំយកចិត្តទុកដាក់នឹងវាច្រើនពេក។ ចំណាយពេលវេលាឲ្យមានប្រយោជន៍ ហើយការជជែកវែកញែក និងរិះគន់នានាមិនគួរធ្វើនោះទេ។ សូមចងចាំថា អ្នកអាចនឹងទទួលបានកំហុសដោយងាយណាស់ ដូច្នេះសូមកុំពាក់ព័ន្ធរឿងដែលមិនមែនជារបស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាថា្នចង់ដឹង នោះអ្នកនឹងអាចយល់ដឹងពីហេតុការណ៍នោះដោយងាយ។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ឆ្លូវ រោង ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកថ្ងៃនេះស្គាល់តែភាពរីកចម្រើន។ អ្នកនឹងទទួលបានផលចំនេញច្រើន លុយកាក់ហូរចូលមិនដាច់ រីឯកិត្តិយសក្នុងការងារក៏នឹងផ្តល់ជូនលោកអ្នកផងដែរ។