សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមិនអាចមានទេប្រសិនណាបើប្រទេសមិនមានសន្តិភាព (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបង្ហាញថាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនឹងមិនអាចកើតមានបានទេប្រសិនណាបើប្រទេសនោះមិនមានសន្តិភាពនោះឡើយ។
ប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងខណៈប្រសាសន៍របស់ប្រធានាធិបតី អ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី ទើបនឹងបានថ្លែងថ្មីៗនេះ វាយតម្លៃខ្ពស់ចំពោះកត្តា សន្តិភាពដែលសម្តីនោះត្រូវគេចាត់ទុកថាយឺតពេលទៅហើយ គ្រាដែលសង្គ្រាមក្នុងប្រទេស បានឆាបឆេះឡើងនិងមិនដឹងថាតើអាចពន្លត់វិញនៅពេលណាមួយវិញនោះ។