ប្រទេសចិនគាំទ្រកម្ពុជាលើទស្សនៈដោះស្រាយវិបត្តិសង្គ្រាមអ៊ុយក្រែន (Video Inside)
ប្រទេសចិន បានគាំទ្រកម្ពុជាលើជំហរទស្សនៈដោះស្រាយវិបត្តិក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយ ក្រែន។ គួរបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាដំណោះស្រាយរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែនគឺមិនត្រូវប្រើសង្គ្រាមបញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែការចរចាគ្នាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហា។
ឯកអគ្គរដ្ឋទូតចិនលោកវ៉ាងវិនធាន ក្នុងពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានថ្លែងថា ចិនគាំទ្រទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចរចារកសន្តិភាពនិងមិនត្រូវយកសង្គ្រាមពន្លត់សង្គ្រាមឡើយ។
ការថ្លែងគាំទ្ររបស់ប្រទេសចិនលើជំហរទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅទន្ទឹមនឹងសង្គ្រាមវាយឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុនក្រែនកាន់តែមានសភាព កាន់តែពុះកញ្ជ្រោល ដោយកាលពីសប្តាហ៍មុនការវាយប្រហារលើរោងចក្រអគ្គិសនីដើរដោយ ឋាមពលនុយក្លេអ៊ែ័រ ហ្សាប៉ូរីហ្សៀ បានធ្វើឱ្យមានក្តីបារម្ភលើគ្រោះមហន្តរាយក្នុងទ្វីបអឺរ៉ុបប្រ សិនបើមិនបានពន្លត់ទាន់ពេលវេលានោះទេ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃនេះ បន្ត បញ្ជាក់ពីជំហរទស្សនៈរបស់កម្ពុជាលើការចរចារកសន្តិភាពដោយសន្តិវិធីនិងមិនត្រូវយក សង្គ្រាមពន្លត់សង្គ្រាមឡើយ។
នៅថ្ងៃច័ន្ទទី៧មីនាឆ្នាំ២០២២នេះទៀត, ការជួបចរចាគ្នាជាលើកទី៣រវាងភាគីរុស្ស៊ីនិងភាគី អ៊ុយក្រែនបានបន្តធ្វើថែមទៀតដើម្បីការស្វែងរកដំណោះស្រាយរវាងគ្នាទៅវិញទៅមក។ ជំនួបនៅថ្ងៃច័ន្ទនេះ ត្រូវគេរំពឹងតិចតួចណាស់លើលទ្ធផលខណៈដែលមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរពូទីនបានថ្លែងថារុស្ស៊ីនឹងមិនបញ្ចប់ការធ្វើសង្គ្រាមនោះឡើយប្រសិនណាបើសំណើ របស់រុស្ស៊ីមិនត្រូវបានអនុវត្តតាម, ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេ ឡិន ស្គី បាននិយាយប្តេជ្ញាការមិនចុះញ៉មនឹងរុស្ស៊ីដោយការបន្តវាយប្រហារទប់ទល់រហូតដល់ ជីវិត ចុងក្រោយ។