មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំតម្លៃជិត៥០លានដុល្លារដាក់សម្ពោធថ្ងៃទី៧មីនា (Video Inside)
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងកសាងដើម្បី ជួយព្យាបាលពលរដ្ឋក្នុងតំបន់ជនបទ ត្រូវបានដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី៧មីនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ពិធីដាក់សម្ពោធប្រើ ប្រាស់មន្ទីរមិត្តភាពកម្ពុជា-ចិនត្បួងឃ្មុំ បានប្រព្រឹត្តទៅខណៈតួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានស្ថិតក្នុងតួលេខ៣ខ្ទង់ដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការទប់ស្កាត់យ៉ាងក្រៃ លែងតាមរយៈការជម្រុញចាក់វ៉ាក់សាំងដូសមូលដ្ឋានផង, វ៉ាក់សាំងដូសជម្រុញផង, ការផ្សព្វផ្សាយដល់ពលរដ្ឋជារៀងរាល់ថ្ងៃនូវការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមរយៈវិធានការ ៣កុំនិង៣ការពារនិងវិធានការអនាម័យផ្សេងៗ។
ឯកអគ្គរដ្ឋទូតចិន លោកវ៉ាងវិនធាន ដែលបានចូលរួមក្នុងឱកាសដាក់សម្ពោធប្រើប្រាស់មន្ទីរពេទ្យដែលជាជំនួយរបស់ប្រទេសចិន ថ្ងៃនេះ បានថ្លែងបញ្ជាក់បន្ថែមទៀតថាចិននឹងបន្តជួយកម្ពុជាជាប់ជានិច្ចក្នុងការប្រឆាំងកូវីដ-១៩ដើម្បីឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងនឹងជម្ងឺរាតត្បាតដ៏កាច សាហាវនេះ។