មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសាសនានៅខេត្តតាកែវ (Video Inside)
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងពិធីសម្ពោធឆ្លងសមិទ្ធផលនានាបានប្រព្រឹត្តទៅនៅថ្ងៃ ទី៧មីនានេះដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរងកងទ័ពជើងគោកលោកឧត្តមសេ នីយ៍ឯក ហ៊ុន ម៉ាណែត។ ពិធីសាសនានេះ បានធ្វើនៅក្នុងវត្តសំរោងរ័ត្ន ស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត នៃខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានថ្លែងថាសមិទ្ធផលសាសនាទាំងនេះ គឺជាតំណាងនៃការរីកចម្រើនរបស់ប្រទេសជាតិក្រោមនយោបាយ ឈ្នះឈ្នះ ដែលបាននាំមក នូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងបង្កើតភាពសុខដុមរមនាសម្បូរសប្បាយ, បង្ក លក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបការងារតូចធំ និងធ្វើបុណ្យ ទាន តាមជំនឿសាសនារៀងៗខ្លួន។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក បានថ្លែងរំលឹកប្រាប់ពលរដ្ឋនូវការហ៊ានធ្វើពលិកម្មរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្នដោយយកជីវិត ធ្វើជាដើមទុនក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋចេញរួចពីជ្រោះ មរណៈនៃរបបប្រល័យពូជសាសន៍ប៉ុលពត, និងក្រោយមកជួយធ្វើឱ្យកម្ពុជាអស់សង្គ្រាមនិង មានសន្តិភាពពិតប្រាកដតាម រយៈនយោបាយឈ្នះឈ្នះបំបាត់ចលនាឧទ្ទាមខ្មែរក្រហមនាចុង ឆ្នាំ១៩៩៨, និងវេលាចុងក្រោយនេះទៀត គឺការជួយបញ្ចប់វិនាសកម្មបង្កដោយជម្ងឺកូវីដ១៩ តាមរយៈនយោបាយចាក់ ស្រោចស្រពវ៉ាក់សាំងនៅទូទាំងប្រទេស។