សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ការមិនចាកចេញពីប្រទេសក្នុងអម្លុងពេលបោះឆ្នោតឃុំនិង សង្កាត់ (Video Inside)
ដំណើរការបោះឆ្នោតឃុំនិងសង្កាត់ក្នុងប្រទេសកម្ពុជាកាន់តែរំកិលមកជិតជាលំដាប់។ ដំណើរការបោះឆ្នោតឃុំនិងសង្កាត់ក្នុងប្រទេសកម្ពុជានឹងមកដល់ក្នុងរយៈពេល៩០ថ្ងៃខាងមុខ នេះ គិតត្រឹមថ្ងៃច័ន្ទទី៧មីនានេះ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាក្នុងអម្លុងពេលមុនការ បោះឆ្នោតឃុំនិងសង្កាត់ដែលជិតនឹងមកដល់នោះ, សម្តេចនឹងមិនអញ្ជើញចាកចេញពីប្រទេសកម្ពុជាឡើយ។
សេចក្តីរាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងនៅថ្ងៃនេះដែរថា នៅរយៈពេលប្រមាណ៩០ថ្ងៃមុនដំណើរការបោះឆ្នោតបានមកដល់នេះ, គជបបានចុះបញ្ជីនូវ បេក្ខជនគណបក្សនយោបាយចូលរួមបានចំនួន១៧គណបក្សដែលមានបេក្ខជនសរុប៨ម៉ឺន ២ពាន់៧៨៦នាក់។ ការចុះបញ្ជីនេះ គឺទើបនឹងធ្វើរវាងពីថ្ងៃទី៤ ដល់ទី៦ខែមីនាតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍បានកត់សម្គាល់ថាក្នុងចំណោមបេក្ខជនជាង៨ម៉ឺននាក់ចុះឈ្មោះពីគណ បក្សនយោបាយចំនួន១៧នោះ, គណបក្សដែលមានបេក្ខជនឈរឈ្មោះច្រើនជាងគេ គឺមាន ៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីបេក្ខជនចំនួន ២ម៉ឺន៨ពាន់នាក់, គណ បក្សភ្លើងទៀន មានចំនួន២ម៉ឹន៣ពាន់៣៦៧នាក់, គណបក្សហ៊្វុនស៊ិនប៉ិច មានចំនួន ៩ពាន់ ៥៥នាក់ , គណបក្សខ្មែររួបរួមជាតិមានចំនួន ៨ពាន់៧៨នាក់, និងគណបក្សខ្មែរស្រឡាញ់ជាតិ មានចំនួន ៤ពាន់៥២០នាក់ ។