កិច្ចប្រជុំកំពូលអាស៊ានអាមេរិកទំនងអាចលើកពេលជាលើកទី២ (Video Inside)

កិច្ចប្រជុំកំពូលអាស៊ានអាមេរិកដែលសហរដ្ឋអាមេរិកបានជូនដំណឹងថានឹងត្រៀមធ្វើនាចុងខែ មីនាខាងមុខនេះ នឹងអាចត្រូវប្រែប្រួលវិញដោយសារតែបណ្តាប្រទេសក្នុងអាស៊ានខ្លះបង្ហាញ ការជាប់រវល់។

ទោះជាយ៉ាងណាក៏ដោយ, ការសម្រេចចុងក្រោយជុំវិញការលើកពេលឬមិន លើកពេលនៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ មន្ត្រីសេតវិមានបានថ្លែងមុននេះ ថាកិច្ចប្រជុំកំពូលអាស៊ានអាមេរិក គ្រោងនឹងធ្វើនៅថ្ងៃទី២៨និង២៩មីនាខាងមុខនេះ ប៉ុន្តែប្រធានអាស៊ានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថាកាលបរិច្ឆេទដែល សហរដ្ឋអាមេរិកបានលើកឡើងនោះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសសម្របសម្រួល រវាងអាស៊ាននិងអាមេរិកនោះឡើយ។

បើសិនជាការផ្លាស់ប្តូរនេះនឹងបញ្ជាក់ជាផ្លូវការនោះមែន, កិច្ចប្រជុំកំពូលអាស៊ានអាមេរិកនេះ នឹងត្រូវលើកពេល២ដងហើយចាប់តាំងពីដើមឆ្នាំ២០២២នេះមកដោយសារតែភាពមមាញឹក របស់បណ្តាមេដឹកនាំអាស៊ានខ្លះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner