សម្តេចនាយករដ្ឋមន្ត្រី៖ វ៉ាក់សាំងគឺជាសេដ្ឋកិច្ច (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងជម្រុញប​ន្ថែមទៀតនូវការសម្រុកចាក់វ៉ាក់សាំង ដោយចាត់ទុក ថាវ៉ាក់សាំងគឺជាដង្ហើមសេដ្ឋកិច្ច។ ប្រសាសន៍របស់សម្តេចបានធ្វើឡើងនៅថ្ងៃទី៧មីនានេះ ទន្ទឹមនឹងតួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនជាង៩១ភាគរយ។

នៅថ្ងៃទី៧មីនានេះផងដែរ, តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ បានបង្ហាញថា មានចំនួនតិចជាងម្សិលមិញ។ អ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក នេះ មានចំនួន ២ម៉ឺន ១ពាន់ ១២៧នាក់ ដែលជាតួលេខចាក់បានថយចុះជាងម្សិលមិញ រហូត ដល់ចំនួន ១ម៉ឺន ៤ពាន់ ៤១៧នាក់ ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បាន សារុបចំនួន ៧លាន ៤២ម៉ឺន ៨ពាន់ ១៤៤នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំង ដូសទី ៤ នៅថ្ងៃនេះ មានមនុស្សចាក់ចំនួន ១ម៉ឺន ២ពាន់ ៤៨នាក់ ដែលជាតួលេខនេះ បានតិចជាង ម្សិលមិញផងដែរ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ២ម៉ឺន ១ពាន់ ៤១៣នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៥៣ថ្ងៃ កន្លងមកនេះ ទើបបានចំនួន ១លាន២ម៉ឺន ៧ពាន់ ៥៨០នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦ លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៦៩ ម៉ឺន ៣ពាន់ ១៧៤នាក់ ដែលស្មើនឹង៩១,៨២ ភាគរយ។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយ ការណ៍បានបង្ហាញដែរថា ក្នុងរយៈពេល១២ថ្ងៃមកនេះ ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ ទើបបានចំនួន ២២ម៉ឺន ២ពាន់ ៤០៤នាក់ នោះទេ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner