រយៈពេល២៤ម៉ោង កម្ពុជាមានអ្នកឆ្លងអូមីក្រុង៣៣០ករណី (Video Inside)
តួលេខមនុស្សឆ្លងជំងឺកូវីដ១៩បានស្ថិតក្នុងខ្ទង់ជាង៣០០ករណី ដែលតួលេខក្នុងខ្ទង់នេះ បានកើតឡើងក្នុងរយ:ពេល៥ថ្ងៃជាបន្តបន្ទាប់មកនេះ។
ការឆ្លងថ្មីនៅថ្ងៃនេះវិញ មានចំនួន ៣៣០ករណី ដែលជាតួលេខកើនឡើង២៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមតួ លេខឆ្លង៣៣០ករណីដែលជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង, ការឆ្លងចូលក្នុង សហគមន៍មានចំនួន៣១៧ករណី, ចំណែក១៣ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។
កម្ពុជាគិតត្រឹមថ្ងៃទី៧ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន២ពាន់៤០២ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន៦ពាន់៤៣៩នាក់ ដោយរាប់បញ្ចូលទាំងការព្យាបាល ជាសះ ស្បើយថ្ងៃនេះចំនួន ៤០៨នាក់ថែមទៀត ។