វិចារណកថា៖ គុណតម្លៃនៃសន្តិភាព (Video Inside)

មេដឹក​នាំនៃប្រទេសអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី នាទីបំផុតបានថ្លែងទទួលស្គាល់ ថា សន្តិភាពពិតជាមានតម្លៃលើសពីអ្វីៗទាំងអស់។ សម្តីរបស់មេដឹកនាំអ៊ុយក្រែននេះ បានធ្វើ ឡើងក្នុងពេលដែលប្រទេសបានធ្លាក់ក្នុងហាយនភាពសង្គ្រាមទៅហើយ។

វិនាសកម្មសង្គ្រាម ក្នុងអ៊ុយក្រែនបានធ្វើឱ្យជីវិតមនុស្សបានស្លាប់និងរងរបួសជាច្រើន, សមិទ្ធិផលកសាងរាប់សិបឆ្នាំ​ បានរលាយអស់ក្នុងមួយពព្រិចភ្នែក និងក៏មិនដឹងថាតើសង្គ្រាមដែលអូសបន្លាយចូល ក្នុងសប្តាហ៍ទី២នេះទៀត នឹងអាចបញ្ចប់ទៅវិញដោយរបៀបណានោះឡើយ។

កម្ពុជាដែលបានឆ្លងកាត់ភ្លើងសង្គ្រាមជិត៣០ឆ្នាំកន្លងមក មានភព្វវាសនាក្រៃលែងដោយសារ មានប្រមុខដឹកនាំប្រទេសគឺសម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដោយជោគ ជ័យតាមរយៈនយោបាយឈ្នះឈ្នះ និងធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដសាឡើង វិញ។

ដោយសារតែតម្លៃនៃសុខសន្តិភាពមានសារៈសំខាន់ខ្លាំងបំផុតនេះហើយ, កម្ពុជាក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានសច្ចាដាច់ខាតថាត្រូវការពារឱ្យបាននូវតម្លៃសន្តិភាព និងរារាំងទប់ស្កាត់រាល់ការប៉ុនប៉ងនានាពីខ្មាំងសត្រូវគ្រប់ទិសដែលចង់នាំកម្ពុជាចេញពី សន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ។

អប្សរាណិតមានបទវិចារណកថាមួយថ្ងៃនេះ ដែលមានចំណងជើងថាគុណតម្លៃ នៃសន្តិភាព។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner