ផ្ទះពលរដ្ឋជិត១០០ខ្នងនៅបន្ទាយមានជ័យ និងឧត្តរមានជ័យរងគ្រោះធម្មជាតិ (Video Inside)

ផ្ទះប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យសរុបជិត១០០ខ្នង បានរង ការខូចខាតដោយសារភ្លៀងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់។ អាជ្ញាធរនៅតាមមូលដ្ឋាន ដែលកើតហេតុការណ៍ បានថ្លែងថាហេតុការណ៍ខ្យល់កន្ត្រាក់បានកើតឡើងកាលពីចុង សប្តាហ៍ នេះ។

សេចក្តីរាយការណ៍រៀបរាប់ថា នៅខេត្តឧត្តរមានជ័យ លំនៅឋានរបស់ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន៧៧ខ្នងដែលរបើកដំបូល និងដូលរលំចំនួន២ ខ្នង ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង, និងនៅក្នុងឃុំត្រពាំងតាវនៃស្រុកអន្លង់វែង។

នៅខេត្តបន្ទាយមានជ័យវិញ គ្រោះធម្មជាតិនេះបានកើតចំពោះផ្ទះប្រជាពលរដ្ឋ១៣គ្រួសារ នៅភូមិសំបួរ ភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដោយបានប៉ើងដំបូល និងរំលើងសរសរផ្ទះ ធ្លាក់ដល់ដីថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner