ជំរឿនសេដ្ឋកិច្ចឈានចូលថ្ងៃទី៧ (Video Inside)
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានឈានចូលមកដល់ថ្ងៃទី ៧ហើយ ក្រោយចាប់ផ្ដើមដំណើរ ការជាផ្លូវការកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ។ ជំរឿនសេដ្ឋកិច្ចនឹងមានរយៈពេលតែមួយ ខែទេរវាងពីថ្ងៃទី១មីនាដល់ចុងខែមីនាឆ្នាំ២០២២ដោយនឹងធ្វើការ ចុះសម្ភាសន៍ប្រមូលទិន្នន័យពីអង្គភាពសេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។
មន្ត្រីនាំពាក្យក្រសួងផែនការបានថ្លែងថ្ងៃនេះថា រយៈពេល១សប្ដាហ៍ដំបូងនេះ ការធ្វើជំរឿន មានដំណើរការល្អប្រសើរ។ មន្ត្រីក្រសួងផែនការ បានរៀបរាប់ថា ក្នុងសប្ដាហ៍ដំបូងនេះ ក្រុម មន្រ្តីសរុបប្រមាណ៥ពាន់៨០០នាក់ បានចុះផ្ទៀងផ្ទាត់ផែនទីជំរឿន ជាមួយនឹងការត្រៀម សម្ភាសន៍នឹងធ្វើឡើង ក្រោយការបញ្ចប់កិច្ចផ្ទៀងផ្ទាត់នេះ។ មន្ត្រីក្រសួង ផែនការបាន ឱ្យដឹងមុននេះថា ក្នុងការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ ទីតាំងដែលត្រូវចុះសម្ភាសន៍ បើយោងតាមការប៉ាន់ប្រមាណ គឺនឹងមានចំនួនជាង៧៤ម៉ឺនទីតាំង។
ជំរឿនសេដ្ឋកិច្ច ត្រូវគេចាត់ទុកថាមានសារសំខាន់មិនអាចខ្វះបានឡើយ ដើម្បីឆ្លើយតប នឹង សេចក្តីត្រូវការទិន្នន័យ, សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិ វឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការ ត្រួតពិនិត្យ តាមដានវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋា ភិបាលកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ ដោយចីរភាពឆ្នាំ២០១៦-២០៣០៕