រដ្ឋាករទឹកស្វ័យយ័តចុះហត្ថលេខាជាមួយក្រុមហ៊ុនសម្ព័ន្ធ KKKCT (Video Inside)
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុនមួយ លើកិច្ចសន្យា សាងសង់រោងចក្រទឹកស្អាតថ្មី នៅទីក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
រោងចក្រផលិតទឹកស្អាតតម្លៃជាង៣០លានដុល្លារនេះ បើសិន ជាសាងសង់រួចនឹងជួយពង្រីកការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានី ភ្នំពេញផងដែរ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យា បានធ្វើនៅថ្ងៃទី៧មីនានេះ រវាងរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនសម្ព័ន្ធ KKKCT។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូវ បានថ្លែងក្នុងពេលនោះថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅ ប្រើប្រាស់ថែមទៀត។