រថយន្តកូរ៉េ បុករថយន្ត Prius ពីចំហៀងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យនារីម្នាក់គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុប មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលបុករថយន្តtoyota prius កំពុងឆ្លងផ្លូវពីចំហៀងអូសជាច្រើនម៉ែត្របណ្ដាលឲ្យនារីម្នាក់រួមដំណើរគៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ ចំណែកបុរសជាតៃកុងរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ទុប៩២ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI- 8643ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េ ឃ្លុប មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-8568 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត priusពីចំហៀងផ្នែកខាងស្តាំ ពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់គៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយគាស់ចេញយកជនរងគ្រោះរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ជាតៃកុងរងរបួសស្រាល។ ភ្លាមនោះតៃកុងរថយន្តកូរ៉េ ឃើញសភាពមិនស្រួលក៏បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។

 ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់  ៕  ដោយ   ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner