តម្លៃស្ត្រីក្នុងរបបយង់ឃ្នងខ្មែរក្រហម

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាម កាប់សម្លាប់ជាតិសាសន៍ខ្លួនបានកើតឡើង។ បនខ្មែរក្រហមបានធ្វើឱ្យស្ត្រីជាច្រើនរស់នៅឯកោ ព្រាត់ប្រាសពីគ្រួសាររបស់ខ្លួន។ ក្រោមរបបតិរច្ឆានមួយនេះ ក្រៅពីត្រូវបង្ខំស្ត្រីឱ្យធ្វើការជាទម្ងន់ និងគ្មានអាហារបរិភោគគ្រប់គ្រាន់ ស្ត្រីខ្លះមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះតែឃើញគ្រួសាររបស់ពួកគេបែកបាក់ព្រាត់ប្រាសគ្នា ខ្លះទៀតឈឺ និងបាត់បង់ជីវិតជាបន្តបន្ទាប់។ ស្ត្រីដែលខ្មែរក្រហមចាត់ទុកថា ជាប្រជាជនថ្មី ឬហៅថា អ្នក ១៧ មេសា ត្រូវបានអង្គការមហាអស្ចារ្យ មហាលោតផ្លោះ នៃបនឃាតកទាំងអស់ ចាប់បង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការរបស់ខ្លួន ដោយចាត់ទុកស្ត្រីជារង្វាន់សម្រាប់យុទ្ធជន ហើយបើហ៊ានប្រឆាំងតវ៉ា ស្ត្រីទាំងនោះនឹងត្រូវយកទៅឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់តែម្តង។ នារីប្រជាជនថ្មីត្រូវបានរបបយង់ឃ្នងខ្មែរក្រហមបង្ក្រាបមិនឱ្យងើបមុខរួច។ តម្លៃនារីនៅមុនសម័យបដិវត្តន៍ ដែលធ្លាប់តែទទួលបានកិត្តិយសចំពោះតួនាទីយ៉ាងសំខាន់របស់ខ្លួននៅក្នុងសង្គម ជីវិតគ្រួសារ សាសនា និងមុខជំនួញ ត្រូវបានអង្គការបដិវត្តន៍បំផ្លាញដល់ឫសគល់៕

#កម្ពុជាប្រជាធិបតេយ្យ #តម្លៃស្ត្រី #ទិវាសិទ្ធិនារីអន្ដរជាតិ #អង្គការបដិវត្តន៍ #បនខ្មែរក្រហម #របបតិរច្ឆាន #ការបង្ខំឱ្យរៀបការ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #យុទ្ធជនពិការ #វិបត្តិផ្លូវចិត្ត

Facebook Page: Black-Crow

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner