ក្លឹប Inter Miami ចាប់អារម្មណ៍ចង់នាំយក Lionel Messi ប្រសិនចាកចេញពី PSG
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្លឹប Inter Miami របស់ David BECKHAM កំពុងកំណត់គោលដៅផ្ទេរកីឡាករ Lionel Messi ដែលកំពុងលេងនៅ Paris Saint-Germain ។
ការចាប់អារម្មណ៍លើ Messi វ័យ 34 ឆ្នាំត្រូវបានបញ្ជាក់ដោយជំនួយការរបស់ Beckham លោក Jorge Mas ។ សហម្ចាស់ក្លឹបបានបង្ហើបឱ្យដឹងពីការរំពឹងទុក Messi នឹងទៅចូលរួមជាមួយពួកគេ ព្រោះ Beckham និង Messi មានទំនាក់ទំនងល្អជាមួយគ្នា។
សូមរំលឹកថា Messi បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំពេលមកដល់ PSG កាលពីរដូវក្តៅមុន ដោយមានជម្រើសសម្រាប់ឆ្នាំបន្ថែមទៀត៕
ប្រភព ៖ The Sun
អត្ថបទ ៖ សារ៉ាន ទីងី





សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។