ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកនៅតែមានលទ្ធភាពបំពេញការងារតាមក្តីប៉ងប្រាថ្នា ប៉ុន្តែទាមទារឲ្យអ្នកធ្វើការវាយតម្លៃគម្រោង និងជំហានអនុវត្តជារឿយៗ។ មានបញ្ហាប្រទាក់ក្រឡាច្រើន ដែលមិនងាយនឹងស្វែងយល់ ឬដោះស្រាយបាននោះទេ។ ប្រហែលជាអ្នត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តឲ្យបានច្រើនជាងមុន។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្នុងរយៈពេលនេះមិនគួរពាក់ព័ទ្ធនឹងបំណុលនោះទេ ពីព្រោះវាអាចធ្វើឲ្យប៉ះទង្គិចស្ថានភាពហិរញ្ញវត្ថុខ្ពស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន មនុស្សចំណូលថ្មីមិនគួរបើកចំហរចិត្តពេកនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាណែនាំមិនឲ្យអ្នកមានភាពអស់សង្ឃឹម ប្រសិនបើអ្នកមិនទាន់អាចទទួលបានទិន្នផលតាមការប៉ងប្រាថ្នា។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យធំ និងមានស្ថេរភាពណាស់។ មនុស្សដែលនៅក្បែរ ស្រលាញ់រាប់អាន និងជួយជ្រោមជ្រែងគ្របស្ថានការណ៍ទាំងអស់ ការគាំទ្រនេះនឹងជួយលើកស្ទួយអ្នកក្នុងការបញ្ចេញគោលគំនិតច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ។ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា ពាក្យសំដី ពិសេសកុំជ្រៀតជ្រែកផលប្រយោជន៍របស់អ្នកដទៃ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ចំពោះការផ្តល់ ឬការចែករំលែកពត៌មានគួរតែស្ថិតក្នុងរង្វង់តូចចង្អៀត ធ្វើយ៉ាងណាកុំអោយភាពស្មោះត្រង់បង្ករជាផលរំខាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារជាក់ស្តែងជាជាងប្រើប្រាស់ពេលវេលាច្រើនក្នុងការគូសវាសគម្រោងច្រើនពេក។ ក្នុងនោះអ្នកមិនគួរប្រញាប់ប្រញាលទទួលយកការផ្តល់ជូនពីដែគូ ឬគូប្រកួតប្រជែងនោះទេ ពីព្រោះអ្នកអាចអនុវត្តផែនការដោយខ្លួនឯងបាន។ ដោយឡែក ការជឿទុកចិត្តត្រូវតែមានកំរិត សូមវិភាគពាក្យសំដី និងគោលគំនិតចំបងរបស់អ្នកមនុស្សដែលមកទាក់ទងនឹងអ្នក។ បញ្ហាអាចកើតដោយងាយក៏ព្រោះតែការធ្វេសប្រហែសក្នុងពេលនេះ ពិសេសនៅរវាងពេលរសៀលតែម្តង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ លោកអ្នកអាចធ្វើឲ្យសម្រចដល់គោលដៅរាល់ការងារទាំងអស់បាននៅទីបំផុត ដូច្នេះសូមកុំមានការសង្ស័យ ឬបោះបង់ដំណើរការនៅពាក់កណ្តាលផ្លូវឲ្យសោះ។ ក្នុងនោះដែរ ការអត់ធ្មត់មានសារសំខាន់បំផុត។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការបញ្ចុះបញ្ចូល។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទាន់អាចឈានទៅដល់ភាពជោគជ័យជាទីមោទនបានទេក្នុងថ្ងៃនេះ។ បញ្ហាពីខាងក្រៅជាចំណុចរឹងស្ទះធំ ដូច្នេះសូមលោកព្យាយាមធ្វើទំនាក់ទំនងខាងក្នុងឲ្យបានល្អជាទីបំផុត។ ធ្វើយ៉ាងណាកុំឲ្យមានភាពអាក់អន់ចិត្តនឹងគ្នា។ ស្របពេលជាមួយគ្នា ភាពស្មោះត្រង់មានភាពចាំបាច់ក្នុងការដឹកនាំការងាររបស់អ្នកក្នុងពេលនេះ ដូច្នេះកុំធ្វើឲ្យមានភាពថ្លោះធ្លាយឲ្យសោះ។ ក្រៅពីនេះ សូមបដិសេធជាដាច់ខាតនូវការប្រើប្រាស់អារម្មណ៍ និងការបញ្ចេញកំហឹង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើសកម្មភាពនោះទេ ដូច្នេះសូមពន្យាពេលចំពោះរឿងរ៉ាវសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ ចូរធ្វើការងារសាម័ញ្ញៗ ដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់ពេក។ ចំពោះការងារគឺសន្យាថានឹងទទួលបានភាពជោគជ័យនៅចុងបញ្ចប់។ អ្នកនឹងអាចជំនះឧបសគ្គ ដោយងាកទៅរកវិធីសាស្រ្តធម្មតាក្នុងការដោះស្រាយ។ អ្នកពិតជាអាចស្វែងយល់នៃខ្លឹមសារបញ្ហា ដោយមិនចាំបាច់ស្វែងយល់ពីពត៌មានលម្អិត ប៉ុន្តែក៏គួរព្យាយាមប្រមូលពត៌មានតាមដែលអាចធ្វើបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រយ័ត្នឲ្យមានខ្ពស់ ហើយកុំធ្វើសកម្មភាពវិនិយោគ។ ហោរាសាស្រ្តសម្រាប់អាជីព ព្រមានចំពោះរាល់សកម្មភាពប្រថុយប្រថាន។ ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ប៉ុន្តែទោះបីជាពេលនេះមិនផ្តល់ជូនអ្នកនូវភាពជោគជ័យដែលអ្នករំពឹងទុកក្តី អ្នកអាចការពារទស្សនៈរបស់ខ្លួន ដោយមិនឲ្យប៉ះពាល់នឹង ជម្លោះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចយកឈ្នះភាពរឹងស្ទះព្រោះតែការខិតខំប្រែង ក៏ដូចជាភាពស្មោះត្រង់។ ថ្ងៃនេះការនិយាយស្តីពិភាក្សាធម្មតាអាចធ្វើទៅបាន ប៉ុន្តែការចូលរួមប្រជុំពិភាក្សាដែលទាមទារការសម្រេចចិត្ត គឺមានគ្រោះថ្នាក់ច្រើនទៅដល់ស្ថេរភាពការងារ។ យកល្អកុំប្រថុយប្រថានលើករណីនេះ។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។ សកម្មភាពទាំងនេះនឹងបង្អាក់ប្រយោជន៍ក្នុងអាជីព។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ដោយឡែក ចំពោះការបណ្តាក់ទុនធំ ការផ្លាស់ប្តូរការងារ ឬការសម្រេចចិត្តសំខាន់ៗគួរតែផ្អាកសិន ហើយរងចាំឳកាសនៅពេលក្រោយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ ពីព្រោះលោកអ្នកនឹងមិនទទួលបានពីនរណាឡើយ។
ចំណាំ៖
ឆ្នាំទាំង៥ ខាល ថោះ ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះនឹងនាំលាភជ័យ មាសប្រាក់ តំណែង និងកិត្តិយសដល់លោកអ្នក។