ជប៉ុនគាំទ្រនិងលើកទឹកចិត្តកម្ពុជាក្នុងបេសកកម្មស្វែងរកសន្តិភាពដល់មីយ៉ាន់ម៉ា (Video Inside)

ប្រទេសជប៉ុនបានថ្លែងលើកទឹកចិត្តនិងគាំទ្រដល់កម្ពុជាដែលជាប្រធានអាស៊ានក្នុងបេសក កម្មរកសន្តិភាពជូនដល់ប្រទេសមីយ៉ាន់ម៉ា។

បេសកជនពិសេសរដ្ឋាភិបាលជប៉ុនលោក យ៉ូហេ សាសាកាវា Yohei Sasakawa ក្នុងឳកាសជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៧មីនានៅវិមានសន្តិភាព បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករាដើមឆ្នាំនេះ គឹជាការផ្តល់ក្តីសង្ឃឹមកាន់តែធំ ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។

មន្ត្រីបេសកជនពិសេសរដ្ឋាភិបាលជប៉ុនត្រូវបានគេដកស្រង់ ប្រសាសន៍ដែលថ្លែងថាដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា គឺជាសកម្ម ភាពជាក់ស្តែងមួយ កើតចេញពីចិត្ត, ពីបេះដូង ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែល កំពុងជាប់គាំង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់មន្ត្រីបេសកជនជប៉ុននូវបំណង ដំណើរទស្សនកិច្ចកាលពីខែមករាដែលស្វែងរកការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងការ នាំអំណោយជូនដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជាទីបំផុត។

សម្តេចបានថ្លែង ទៀត ថា ចំណែកទិសដៅដែលសំខាន់ជាងនេះទៅទៀតនោះ «គឺការនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រ ជាធិបតេយ្យ»។ សម្តេចតេជោបានបញ្ជាក់ការប្តេជ្ញាថាក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន សម្តេចនឹងប្រឹងប្រែងដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា។

ប្រសាសន៍ថ្លែងគាំទ្រនិងលើកទឹកចិត្តរបស់បេសកជនពិសេសរដ្ឋាភិបាលជប៉ុនបានធ្វើឡើង នៅច្រើនថ្ងៃមុនដំណើរបេសកកម្មរបស់ប្រេសិតពិសេសនៃប្រធានអាស៊ានលោក ប្រាក់ សុខុន  ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ក្នុងនាមជាប្រេសិត ពិសេសនៃប្រធានអាស៊ាន គ្រោងនឹងធ្វើដំណើរទស្សនកិច្ច៣ថ្ងៃគឺរវាងពីថ្ងៃទី២០ដល់២៣មីនា ទៅប្រទេសមីយ៉ាន់ម៉ាដើម្បីការស្វែងរកបទឈប់បាញ់គ្នា, ការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនា នយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner