ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវកងកម្លាំងប្រដាប់អាវុធបន្តរក្សានូវភាពស្មោះត្រង់ និងរក្សាសន្តិភាព (Video Inside)
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំពាវនាវកងកម្លាំងប្រដាប់អាវុធត្រូវ បន្តរក្សានូវភាពស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហា ក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ការថ្លែងអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ ២០២១, ការផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កង ពលតូចអន្តរាគមន៍លេខ១ ក្នុងខេត្តកំពង់ឆ្នាំងនា ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ។