បេក្ខជនឈរឈ្មោះឃុំសង្កាត់របស់គណបក្សភ្លើងទៀន៣នាក់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅខណ្ឌកំបូល (Video Inside)
បេក្ខជនគណបក្សភ្លើងទៀនយ៉ាងហោចចំនួន៣នាក់ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញបាន លាឈប់ពីគណបក្ស និងឈប់ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថែម ទៀតខណៈដំណើរការបោះឆ្នោតឃុំនិងសង្កាត់កាន់តែឈានជិតមកដល់។
សេចក្តីរាយ ការណ៍ពីមន្ត្រីមូលដ្ឋានបញ្ជាក់ថាបេក្ខជន៣នាក់នៃគណបក្សភ្លើងទៀនដែលឈរឈ្មោះនៅ ក្នុងសង្កាត់ភ្លើងឆេះរទេះ នៃខណ្ឌកំបូលនោះ បានសម្រេចចិត្តកាលពីថ្ងៃទី៧មីនាវិលត្រឡប់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។
បេក្ខជនទាំង៣ដែលបាន ចាកចេញ ត្រូវគេបង្ហាញអត្តសញ្ញាណរួមមានឈ្មោះ ដុំ ធឿន អាយុ៥២ឆ្នាំ, ឈ្មោះ ឡេង លី អាយុ៥១ឆ្នាំ និងឈ្មោះ កាន់ ហឿន អាយុ៣៦ឆ្នាំ។ បេក្ខជនឈរឈ្មោះទាំង៣រូប ត្រូវបាន គេស្រង់សម្តីដែលបញ្ជាក់ថា មូលហេតុដែលពួកគេដើរចេញពីគណបក្សភ្លើងទៀន គឺដោយ សារអស់ជំនឿលើអ្នកដឹកនាំគណបក្សភ្លើងទៀននោះ។
គណបក្សភ្លើងទៀន គឺជាគណបក្ស មួយដែលមានការសង្ស័យថាជាក្រុមមានការគាំទ្រពីក្រុមឧទ្ទាមធ្វើនយោបាយប្រឆាំងក្រៅ ប្រទេសដែលកន្លងមកតែងរកវិធីទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមស្លាក លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ក្រុមឧទ្ទាមធ្វើនយោបាយក្រៅប្រទេសនោះ ធ្លាប់បាន បង្ហាញអំពើប្រមាថដាក់មកលើព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈជាច្រើនដង និងបាន ញុះញង់ឱ្យបរទេសធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រជាជាតិខ្លួនឯងនោះថែមទៀត។
អតីតសកម្មជនគណបក្សភ្លើងទៀនទាំង៣ដែលថ្លែងការអស់ជំនឿលើការដឹកនាំគណបក្ស ប្រឆាំងរបស់ខ្លួន បានថ្លែងប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងការបោះ ឆ្នោត ឃុំសង្កាត់និងការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះថែមទៀត។