រយៈពេល២៤ម៉ោង កម្ពុជាមានអ្នកឆ្លងអូមីក្រុង៣៥៧ករណី (Video Inside)
តួលេខមនុស្សឆ្លងជំងឺកូវីដ១៩បានកើនឡើងថែមទៀតនៅថ្ងៃនេះ ខណៈតួលេខអ្នកជាសះ ស្បើយក៏មានច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ តួលេខ ឆ្លងថ្មីនៃវីរុសអូមីក្រុង មានចំនួន៣៥៧ករណី, ចំណែកតួលេខព្យាបាលជាសះស្បើយវិញមាន ចំនួន៤២៣នាក់។ តួលេខឆ្លងក្នុងរង្វង់ជាង៣០០ករណី គឺជាខ្ទង់នៃតួលេខដែលបានកើតឡើង ក្នុងរយ:ពេល៦ថ្ងៃជាបន្តបន្ទាប់មកនេះ។ កាលពីម្សិលមិញ តួលេខឆ្លងមាន៣០៦ករណី, ចំណែកតួលេខឆ្លងថ្ងៃនេះ បានកើនលើស៥១ករណី។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេ រាយការណ៍ថាមានចំនួន៣០០ករណី, ចំណែក៥៧ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រ ទេស ។
កម្ពុជាគិតត្រឹមថ្ងៃទី៨ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំងការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់៦៥ករណី, ចំណែកការព្យាបាល ជាសះស្បើយមានចំនួន១២ម៉ឺន៧ពាន់៣៤៤នាក់ដោយរាប់បញ្ចូលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៤២៣នាក់ថែមទៀត ។