អនុប្រធាន បណ្ឌិត្យ សភានគរបាលកម្ពុជា ប្រាប់សិស្សនាយនគរបាល និងនាយនគរបាលរងត្រូវប្រកាន់ទស្សនៈរៀនឲ្យចេះមិនមែនរៀនឲ្យចប់ហើយគុណភាពមិនអាចសម្របសម្រួលបានឡើយ

អត្ថបទដោយ៖
Kien Sereyvuth

សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងក្របខ័ណ្ឌ ថ្មី ឆ្នាំ២០១៩ចំនួន២០០នាក់ និងនារី១៣នាក់ដែលលបានបញ្ជូនមកពីនាយកដ្ឋាននគរបាលព្រំដែនទឹក និងស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុសិក្សាមានរយៈពេល៤ខែ ត្រូវបានរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះ
ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល នាព្រឹកថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគបី ខេត្តកំពង់ស្ពឺ។

លោកឧត្តម សេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគបីបានបញ្ជាក់ថានេះ ជាវគ្គបណ្តុះ
បណ្តាលប្រវត្តិសាស្រ្តដ៍សំខាន់ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ។
សិស្សដែលអាចទទូលបានវិញ្ញាបនបត្រសិក្សា និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតកម្ពុជា លុះត្រាសិក្សាទទូលបានជោគជ័យ និងអនុវត្តន៍តាមនីតិវិធីជាធរមាន។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯកមនោសែនបានមាប្រសាសន៍ថា ក្រោមការយកចិត្តទុកពី
រាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ ២០១៥ដល់២០១៩ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមានការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិតសិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើត
ឲ្យមានយន្តការធានគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឲ្យមានវប្បធម៌គុណភាព និងការអភិវឌ្ឍហេដ្ឋារេចនាសម្ព័ន្ធ និងសម្ភារសិក្សាការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការពង្រឹងពង្រីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ។

ឯកឧត្តមនាយឧត្តម សេនីយ៍ ឯក មនោសែន បានផ្តាំផ្ញើរដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងគ្រប់រូប ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះបណ្ឌិត្យសភានគរបាល មិនយល់យោគឬលើកលែចំពោះសិស្សដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខណ្ឌនានា
តាមកម្មវិធីអប់រំ​នោះទេ។

ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់ខ្លឹមសារដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង នៃសេចក្តីសម្រេច
របស់បណ្ឌិត្យសភា ប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់ គុណភាពមិនអាចសម្របសម្រួលបានឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner