Ronaldo កាន់កំណត់ត្រាខ្នាតយក្ស ៥ក្នុងលោក
Cristano Ronaldo បានឈាន ចូលវ័យ ៣៧ ឆ្នាំ តែ សមត្ថភាពលើទីលាន នៅតែល្អ ដូច មុន ហើយ អាចបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់ ។ ជាមួយក្លឹប Man Utd, Juventus និង Real Madrid និងជម្រើស ជាតិ ព័រទុយហ្គាល់ ។ ខ្សែប្រយុទ្ធរូបនេះ ពោរពេញដោយបទពិសោធន៍ បានគ្រង កំណត់ត្រាខ្នាតយក្ស ៥ ដែល ជឿថា នឹងពិបាករកអ្នកថ្មី មក ស្នង ឬ បំបែក បាន ដែរ៖
៥) រកបានគ្រាប់បាល់ច្រើន ប្រកួត ជាប់ៗ គ្នា នៅ UCL ដោយRonaldo គឺ ជា ស្ដេចត្រាញ់ ប្រចាំ ពាន អឺរ៉ុប Chmapions League ដោយ បានបន្សល់កំណត់ត្រា អស្ចារ្យ ជាច្រើន កាលនៅក្លឹប Real Madrid ដែលឈ្នះពាន ៤ លើក និងរកបានគ្រាប់បាល់ជាប់ៗគ្នាដល់ ទៅ១១ប្រកួតធ្វើបាន ចាប់ពីវគ្គ ផ្តាច់ព្រ័ត្រ ឆ្នាំ ២០១៧ ទល់ Juventus។
៤) រកបានគ្រាប់បាល់ច្រើន បំផុត នៅ UCL គឺរកបាន ១៤០ គ្រាប់ នាំមុខ Lionel Messi ១៥ គ្រាប់ ។
៣) ជា កីឡាករ វ័យ ចំណាស់ បំផុត រក បាន Hat-trick នៅ World Cup កាលពី ឆ្នាំ ២០១៨ ទល់ អេស្ប៉ាញ គឺ ជា គ្រាប់ បាល់ Hat-trickរបស់ កីឡាករ វ័យ ចំណាស់ បំផុត មានអាយុ ៣៣ ឆ្នាំ និង ១៥០ ថ្ងៃ។
២) ជាកីឡាករ រកបានគ្រាប់ បាល់ ច្រើន បំផុត នៅជម្រើស ជាតិ។ មុន នេះ គ្រោង ដោយ Ali Daei វីរបុរស អ៊ីរ៉ង់ ធ្វើបាន ១០៩ គ្រាប់ ហើយបច្ចុប្បន្ន CR7 រក បាន ១១៥គ្រាប់។
១) ជាកីឡាកររកបានគ្រាប់ បាល់ច្រើនបំផុត ក្នុងលោក ៨០៦គ្រាប់ ច្រើនជាងកំណត់ត្រាចាស់ គឺ Josef Bican មាន ៨០៥ គ្រាប់៕ ចាន់ វិចិត្រ






