ក្រសួងពាណិជ្ជកម្មនឹងធ្វើការផ្លាស់ប្តូរពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃ មក ១០ថ្ងៃវិញ ដើម្បីដើរឱ្យទាន់ពីការឡើងចុះ នៃតម្លៃ ប្រេងឥន្ធនៈ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈ ពី១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃវិញ ដើម្បីឱ្យឆាប់មាន ការ ផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះ នៃតម្លៃប្រេងឥន្ធនៈ។

ពាក់ព័ន្ធនឹងបញ្ហាប្រេងឥន្ធនៈនេះ ឯកឧត្តម ប៉ាន់ សូរស័ក្តិ បាន បញ្ជាក់ថា ក្រសួងបានបើកកិច្ចប្រជុំជាមួយក្រសួង ដែលពាក់ព័ន្ធ ដូចជា ក្រសួងហិរញ្ញវត្តុ ក្រសួងរ៉ែ និងថាមពល និងផ្នែកឯកជន អ្នកដែលចែកចាយប្រេងឥន្ធនៈនឹង បានឯកភាពគ្នាគាំទ្រនូវ វិធានការ របស់រាជរដ្ឋាភិបាល ដែលពីមុនមក មាន១៥ថ្ងៃនៃការ ដាក់ តម្លៃ ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលចែកចាយកុំឱ្យលើស ពីតម្លៃនឹង ប៉ុន្តែល្ងាចនេះខ្ញុំនឹងចុះហត្ថលេខាសុំសេចក្តីអនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយក្នុងរយៈ ពេល១០ថ្ងៃម្តង មិនមែន១៥ថ្ងៃទៀតទេ ដើម្បីឱ្យឆាប់មានការផ្លាស់ ប្តូរប្រែប្រួលនូវតម្លៃ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះតម្លៃនៃប្រេងឥន្ធនៈគឺមាន ការប្រែប្រួល ឡើងចុះលឿនណាស់ ដូចនេះហើយការផ្លាស់ប្តូរការជូន ដំណឹងនេះ ជាវិធានការ បឋមបំផុតដើម្បីផ្តល់ជូនភាពឈ្នះឈ្នះដល់ អ្នកប្រើ ប្រាស់ ប្រេងឥន្ធនៈ និងវិស័យឯកជន ដែលមកដល់ពេលនេះ គឺមិនទាន់ឃើញថាឡើងថ្លៃពេកនោះទេ ប៉ុន្តែអាចនឹង ឡើងថ្លៃនៅ ពេលឆាប់ៗនេះ។

ឯកឧត្តមបន្ថែមថា ជុំវិញបញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រេន ក្រសួង ពាណិជ្ជកម្មកំពុងមានការព្រួយបារម្ភពីបញ្ហាប្រេងឥន្ធនៈអាចនឹងបន្តឡើង ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទៅកន្លែងផ្សេងៗ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានក្នុងសិក្ខាសាលាភាព ជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ ហាយ៉ាត រីជេនស៊ី (Hyatt Regency) រាជធានីភ្នំពេញ៕ ប្រភព៖ ប្រភព៖ Freshnews ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner