ជនសង្ស័យម្នាក់ សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សមត្ថកិច្ចនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ ហើយរត់ទៅសារភាពប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពី វេលា ម៉ោង ០៨ និង ០០នាទី ថ្ងៃ ទី ១៥ ខែ មិនា ឆ្នាំ ២០២២ មានការភ្ញាក់ផ្អើលនៅចំណុច បន្ទប់ ជួល លេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីរថ្ងៃទី១២ ខែ មិនា ឆ្នាំ ២០២២ នៅចំណុច បន្ទប់ ជួល លេខ០៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ រត្ន័ វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន អុីនធឺណេត ស្នាក់នៅ ចំណុច កេីតហេតុ ខាងលេី។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ មេដោះ (មេីលកូនឱ្យគេ ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌ ទួលគោក ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់បណ្តាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះ ឈ្មោះ ថៃ គី ភេទស្រី អាយុ ៤៨ ឆ្នាំ បានបញ្ចាក់ថា កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ ២០២២ ជនសង្ស័យ បានទៅសុំម្តាយជនរងគ្រោះ យកប្រពន្ធទៅដេីរលេង ហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅ តែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមិនា ឆ្នាំ ២០២២ ទេីបមានប៉ូលីសខេត្តពោធិ៍សាត់ ខលមកប្រាប់ថា កូនគាត់ត្រូវបានជនសង្ស័យជាប្តី សំលាប់បាត់ហេីយ នៅបន្ទប់ជួល របស់ជនសង្ស័យ ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់ ។

ពាក់ព័ន្ធករណីខាងលើនេះ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀត ទើបដឹងមូលហេតុច្បាស់លាស់ ។

តាមការបញ្ចាក់ របស់គ្រូពេទ្យកុសល់ វិច្ឆ័យ ឧកញ៉ា បណ្ឌិត នង សុវណ្ណ រត្ន័ បានបញ្ចាក់ថា សព ពិត ជាស្លាប់ ដោយសារករណីឃាតកម្មពិតប្រាកដមែន។ ចំណែកឯសព ជន រងគ្រោះវិញ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner