ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់៖ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន

ភ្នំពេញ៖ ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥រាជធានី ខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន១៥២បណ្តឹង។ ដោយក្នុងចំណោមពាក្យបណ្តឹងទាំង១៥២បណ្តឹងននេះ គឺមានបណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៥ ខែមីនានេះថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបានពាក់ព័ន្ធនឹងការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន១៥២ បណ្តឹង។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង១៥២នោះ មាន១៤៦បណ្ដឹង ត្រូវបានប្ដឹងទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គឺករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជន១៤៤ បណ្ដឹង និងករណីសុំឱ្យផ្ដន្ទាទោស ២បណ្ដឹង និង២បណ្ដឹង ប្តឹងផ្ទាល់ទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គឺករណីប្តឹងសមាសភាព (គឃ.សប)។ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា នៅ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន៥ បណ្តឹង គឺពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង ៤បណ្តឹង និង១បណ្ដឹង ប្ដឹងបន្តពី គធ.ខប ករណីសុំឱ្យផ្ដន្ទាទោស។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ទៀតថា ជារួមពាក្យបណ្ដឹងទាំងអស់ត្រូវបានដោះស្រាយដូចខាងក្រោម និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គឃ.សប) មានដូចជា៖

ដោយ៖ពលជ័យ

ads banner