ខ្សែបម្រើ Eriksen មានឪកាសបង្ហាញខ្លួនឲ្យដាណឺម៉ាកវិញជាលើកដំបូង

ខ្សែបម្រើ Christian Eriksen បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិដាណឺម៉ាក ជាលើកដំបូង ចាប់តាំងពីមានបញ្ហាបេះដូង នៅក្នុងប្រកួត Euro 2020 នៅខែមិថុនា ឆ្នាំ២០២១កន្លងមក ។

បញ្ហាគាំងបេះដូង Eriksen ក៏ត្រូវបានក្លឹប Inter Milan បញ្ចប់កុងត្រាផងដែរ ដោយសារតែលក្ខខណ្ឌ នៅលីគកំពូលអ៊ីតាលី គឺមិនឲ្យមានកីឡាករណាមានបញ្ហាបេះដូងលេង ក្នុងលីគបានឡើយ។

Eriksen បានសម្រាកព្យាបាល តាំងពីខែធ្នូ ឆ្នាំ២០២១ ឥឡូវចូលហ្វឹកហាត់បាន និងលេងក្លឹប Brentford ជាមួយកុងត្រាចាប់តាំងពីចុងខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ នៅ Premier Leauge ។

គួរបញ្ជាក់ថា ក្រោយលេងឲ្យ Bretford បាន៣ ប្រកួត Eriksen ត្រូវក្រុមជម្រើសជាតិដាណឺម៉ាកកោះហៅអោយចូលលេងការប្រកួតលក្ខណៈមិត្តភាព ជាមួយ ក្រុមជម្រើសជាតិហុល្លង់ នៅថ្ងៃទី២៧ និង ស៊ែប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner