កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ និង កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំសម្រេចបានលទ្ធផលពីរចំណុចសំខាន់
ភ្នំពេញ៖ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹថា កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT–the 28th AEM Retreat)និងកិច្ចប្រជុំពិគ្រោះ យោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (Consultations between AEM and ASEANBusiness Advisory Council) តាមប្រព័ន្ធវីដេអូ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ ពីថ្ងៃ ទី១៦-១៧ ខែមីនា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំនេះសម្រេចបានលទ្ធផលពីរចំណុចសំខាន់ ក្នុងនោះរួមាន៖ ១. កិច្ចប្រជុំ ពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន៖ តំណាងក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗ បានសង្ខេបជូន រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងបានធ្វើបទបង្ហាញអំពីគម្រោង អាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានេះកិច្ចប្រជុំបានបញ្ជាក់ផងដែរ អំពីសារៈសំខាន់ ក្នុងការពង្រឹងយន្តការទំនាក់ទំនង រវាងក្រុមការងារអន្តរវិស័យ អាស៊ាន ជាមួយនឹងវិស័យឯកជន ដើម្បីធានាបាននូវ ប្រសិទ្ធ ភាព ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់ អាស៊ាន។
២. កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើក ទី២៨៖ អង្គប្រជុំនេះ បានផ្លាស់ប្តូរមតិយោបល់យ៉ាង សកម្មលើ របៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ច អាស៊ាន រួមមាន៖ (១)កិច្ចការដែលត្រូវបន្តតាមដាន ស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលបាន ប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១ (២)សមិទ្ធផល អាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២(៣)ការងារអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ (៤)អនុសាសន៍របស់ក្រុម ការងារ ជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (៥)កិច្ចខិតខំប្រឹងប្រែងកម្រិតជាតិនិងកម្រិតតំបន់របស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងវិបត្តិ កូវីដ-១៩(៦)ការប្រកាសបើកការចរចាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ASEAN Trade in GoodsAgreement– ATIGA) (៧)ការពង្រឹងយុទ្ធសាស្ត្រអាស៊ានដើម្បីពង្រឹងយន្តការទំនាក់ទំនងក្រៅតំបន់អាស៊ាននិង(៨)បញ្ហាផ្សេងៗទៀត។
ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមាន មតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិកអង្គប្រជុំទាំងអស់ និងបានស្នើឱ្យអង្គប្រជុំផ្តល់នូវការគាំទ្រ រួមទាំង ចូលរួមផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈនីមួយៗដែលបានរៀបចំឡើង។ ឯកឧត្តម រដ្ឋមន្រ្តីបញ្ជាក់ថា លទ្ធផលសំខាន់ៗ គួរ ឱ្យកត់សម្គាល់ អង្គប្រជុំបានបង្ហាញការគាំទ្រ យ៉ាងពេញ ទំហឹង និងឯកភាពក្នុងការអនុម័តលើសមិទ្ធផល អាទិភាព សេដ្ឋកិច្ចដែលស្នើឡើងដោយកម្ពុជាទាំង១៩ ក្នុងភាពជា ប្រធាន អាស៊ានឆ្លាស់វេនឆ្នាំ២០២២ ព្រមទាំងបានឯកភាព អនុម័តលើការងារអាទិភាពប្រចាំឆ្នាំ របស់ក្រុមការងារ អន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថាអង្គប្រជុំបានអនុម័តលើ គោលការណ៍ណែនាំនិងលក្ខខណ្ឌប្រតិបត្តិរបស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម សម្រាប់ការចរចាធ្វើឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀង ATIGA ព្រមទាំងបានប្រកាសបើកការ ចរចា ជាផ្លូវការលើកិច្ចព្រមព្រៀងនេះ។ តាមរយៈការប្រកាសបើកការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA នេះ អង្គប្រជុំបានកត់សម្គាល់និងអបអរ សាទរ ចំពោះកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផល អាទិភាព សេដ្ឋកិច្ចមួយ ក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ទាំងអស់ខាងលើ ដែលកម្ពុជាបានស្នើឡើង។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ានសម្រាប់ឆ្នាំ២០២២ និងតំណាង ក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាននិងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន អាស៊ាន ផងដែរ៕ ដោយ៖ ង៉ាន ទិត្យ



















