ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង​ ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ លោកអ្នកអាចពឹងពាក់ សុំយោបល់ ឬផលពិសោធន៍របស់មិត្តរួមកាងារបាន ពីព្រោះថ្ងៃនេះអ្នកទទួលបានវោហារសព្ទល្អក្នុងការទំនាក់ទំនងការងារតូចធំ។ ក្រៅពីនេះសូមប្រយ័ត្នសំដីបំផុតជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ បើអាចគួរកុំនិយាយច្រើន ប្រយ័ត្នបំណងល្អក្លាយជាកំហុស ឬលោកអ្នកក៏មិនអាចធ្វើឲ្យគេយល់ពីបំណងពិតរបស់អ្នកបាននោះទេ។ ដោយឡែក​ ប្រសិនជាអ្នកមិនអាចពន្យាការចាកចេញផ្លូវឆ្ងាយ គឺសូមចាកចេញក្រោយអរុណរៈ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកធានាថាទទួលបានការគាំទ្រ និងជឿជាក់ខ្លាំងពីមនុស្សដែលនៅក្បែរខ្លួន។ ថ្ងៃនេះអ្នកអាចបំពេញការងារទាំងអស់ដោយភាពងាយស្រួលណាស់។ ក្នុងនោះដំណឹងល្អទាក់ទងនឹងប្រាក់ខែ តួនាទីការងារ និងឳកាសផ្សេងៗនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ចំពោះបញ្ហាខ្លះដែលនឹងកើតឡើង គឺច្រើនទាក់ទងនឹងលទ្ធភាពបំពេញការងារ ដូច្នេះសូមមានភាពប្រាកដ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នបញ្ហាសុខភាព គួររកពេលសម្រាក ឬពិនិត្យតាមដានសុខ ភាព គឺគួរធ្វើយ៉ាងណាឪ្យមានតុល្យភាពនឹងការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយ និងជោគជ័យចំពោះការងារនៅថ្ងៃនេះ។ សម្រាប់អាជីវករ ផលចំនេញថ្ងៃនេះមានទំហំធំ ហើយក៏អាចស្ថិតស្ថេរបានយូរអង្វែងផងដែរ។ ចំពោះលោកអ្នកដែលគិតចង់បណ្តាក់ទុន គឺអាចធ្វើបាន ប៉ុន្តែប្រសិនបើអ្នកផែនការអនុវត្ត គួរតែផ្អាកសិន ពីព្រោះស្ថានភាពខាងក្រៅមានភាពប្រែប្រួលច្រើន។ ក្នុងនោះលោកអ្នកអាចនឹងត្រូវស្រង់ពត៌មានបន្ថែមពីសមាសភាពដៃគូជំនួញរបស់អ្នកផងដែរ។ ចំពោះទំនាក់ទំនងជាមួយថា្នក់លើ គួរតែត្រូវផ្សារភ្ជាប់ជាថ្មី។ ព្យាយាមស្វែងយល់ពីគោលបំណង និងធ្វើយ៉ាងណាឆ្លើយតបឲ្យបានកាន់តែវិជ្ជមានបំផុត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះនឹងដំណើរការទៅដោយជោគជ័យ។ ប៉ុន្តែសូមកុំផ្តេកផ្តួលការទទួលខុសត្រូវទៅឲ្យអ្នកដទៃ ប៉ុន្តែគួរព្យាយាមធ្វើដោយខ្លួនឯងទើបល្អប្រសើរជាង។ ក្នុងនោះគួរកំណត់អាទិភាពសម្រាប់ភារកិច្ចទាំងអស់ ហើយត្រូវផ្តើមអនុវត្តឲ្យបានរួសរាន់ ដោយសារអ្នកអាចខ្វះខាតពេលវេលា។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពវិជ្ជាជីវ និងការតុបតែងខ្លួនប្រាណឲ្យបានល្អ ពីព្រោះនេះជាចំណុចសំខាន់ទាក់ទងនឹងការជឿជាក់របស់មនុស្សរួមការងារ។ ក្រៅពីនេះ សូមប្រយ័ត្នចំពោះទំនាក់ទំនង ឬការចែករំលែកពត៌មានសំខាន់ ពីព្រោះកំហុសថ្ងៃនេះអាចឲ្យអ្នកមានបញ្ហាដល់អាជីព។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងក្រោធបណ្តាលឲ្យខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយផងដែរ​ ដូច្នេះរាល់ពត៌មានទាំងអស់ត្រូវតែក្តោបក្តាប់ឲ្យបានម៉ត់ចត់ ការជឿជាក់ត្រូវឈរលើហេតុផល ហើយម្យ៉ាងទៀតវាគ្មានហេតុផលអ្វីត្រូវជឿជាក់រឿងដែលមិនអាចទៅរួចនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកស្វែងរកពត៌មានថ្មី តាមរយៈការចូលរួមក្នុងការពិភាក្សា ការសិក្សារៀនសូត្រ ក៏ដូចជាវគ្គ       បណ្តុះបណ្តាលផ្សេងៗនោះនឹងកាន់តែប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ ចំពោះអាជីពនានារំពឹងថានឹងទទួលបានភាពត្រចេះត្រចង់ណាស់។ អ្នកប្រហែលជាអាចជៀសវាងស្ថានភាពតានតឹង ប៉ុន្តែក៏គួរគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ក្នុងពេលនេះអ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលអាចជួយសម្រួលការលំបាក ឲ្យឈានដល់ភាពជោគជ័យបាន។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាដែល មានអំណោយផលបំផុតសម្រាប់ការចាកចេញ ការបង្កើតគម្រោងផែនការថ្មី និងការចរចា ដូច្នេះសូកកុំឲ្យខកខានឳកាស។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង និងធ្វើកិច្ចការជាក្រុម។ លោកអ្នកមានអារម្មណ៍សេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកមម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ ចំពោះបញ្ហាធ្ងន់ធ្ងរ គឺមិនទាន់អាចទាយទុកបានជាមុននៅឡើយ។ ដោយឡែក លោកអ្នកមានលទ្ធភាបបញ្ចប់ការងារទាន់ពេលវេលា និងអាចធ្វើឲ្យការគ្រប់គ្រងរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ក្នុងនោះដែរ សូមកុំភ្លេចក្នុងការទទួលខុសត្រូវ។ យកល្អ សូមព្យាយាមបញ្ចប់ភារកិច្ចការងារឲ្យមានទាន់ពេលវេលា ហើយកុំជ្រៀតជ្រែកការងារ និងផលប្រយោជន៍របស់អ្នកដទៃ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃភាពវៃឆ្លាត រហ័សរហួន និងមានវិធីសាស្រ្តសមស្របក្នុងការដោះស្រាយបញ្ហាចំពោះមុខនានា សូម្បីជាមួយមនុស្សតានតឹងខ្លាំងយ៉ាងណាក្តី។ សូមលោកអ្នកព្យាយាមគូសវាសគោលដៅ ឬក្តីប៉ងប្រាថា្នរបស់ខ្លួនឲ្យបានល្អ ជៀសវាងបោះជំហានដោយមិនមែនផែនការ។ ក្រៅពីនេះ ចូរប្រើប្រាស់ពេលវេលាក្នុងការស្តាប់មតិយោបល់របស់មិត្តរួមការងារ និងថ្នាក់លើ ដាច់ខាតកុំប្រថុយប្រថាន។ សូមអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងរីករាយ ដែលនឹងកើតឡើងក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី។ ទន្ទឹមនឹងនោះ សូមមានការអធ្យាស្រ័យចំពោះកំហុសរបស់មិត្តរួមការងារ។ បញ្ហាប៉ះទង្គិច ឬការថ្លោគ្រិចតូចតាចអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានធ្ងន់ធ្ងរដល់សុខមាលភាព និងកិច្ចការងារឡើយ។ ប្រការដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់ គឺការទទយលខុសត្រូវចំពោះកិច្ចការងារ ពិសេសអាជីវកម្ម។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អ ចូរអនុវត្តតាមគោលដៅរបស់អ្នកមិនឲ្យឃ្លាតឃ្លាទេ។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកិច្ចការប្រជុំទាក់ទងនឹងអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មី និងពង្រីកវិសាលភាពនៃសកម្មភាពបាន។ រាសីការងារថ្ងៃនេះ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះពត៌មានដែលទាក់ទងនឹងបញ្ហា ឬកិច្ចការផ្លូវការទាំងឡាយ។  លោកអ្នកអាចមានហានិភ័យនៃការបាត់បង់ពត៌មានលម្អិតសំសាន់ៗមួយចំនួន ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងធ្វើការ។ ក្រៅពីនេះ សូមលោកអ្នកឃុំគ្រងការពារចិត្តគំនិតរបស់ខ្លួន កុំឲ្យរងឥទ្ធិពលពីខាងក្រៅ។ ក្នុងលក្ខខណ្ឌខ្លះ អ្នកគួរសុំការពិភាក្សាជាជាងការប្រថុងប្រថានដោយគ្មានមូល ដ្ឋាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចេញដំណើរបេសកកម្ម ប្រជុំពិភាក្សា និងការចរចាដោះស្រាយបញ្ហា។ លោកអ្នកអាចធ្វើឲ្យមនុស្សស្រលាញ់រាប់អាន និងគាំទ្រច្រើន ដូច្នេះគ្មានអ្វីដែលនឹងបង្ករជាបញ្ហាដល់ជីវិត និងកិច្ចការរបស់អ្នកទេ។ ហោរាសាស្រ្តអាជីព ណែនាំឲ្យអ្នកប្រកាន់ខ្ជាប់នូវអាកប្បកិរិយាធម្មតា។ ត្រូវធ្វើការឲ្យស្របទៅនឹងភាពជាក់ស្តែង ហើយប្រុងប្រយ័ត្នខ្ពស់។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យមានភាពសង្ស័យនោះទេ។ សូមព្យាយាមបំពេញកាតព្វកិច្ចរបស់ខ្លួនកុំឲ្យមានភាពថ្លោះធ្លោយ។ ដោយឡែក សេចក្តីសុខផ្ទាល់ខ្លួនរបស់អ្នកកំពុងមាន សញ្ញាណវិជ្ជមាន និងល្អូកល្អឺនណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចនឹងទទួលបានលាភសំណាងធំ ចំណែកដំណឹងដែលអ្នកកំពុងរងចាំក៏អាចបានដឹងក្នុងថ្ងៃនេះដែរ។ ទិសភោគទ្រព្យរបស់អ្នកគឺទិសបូព៌ ដូច្នេះសូមកុំឲ្យខកខានឳកាសដែលមកពីទិសនេះ។ ដោយឡែក សូមព្យាយាមកំណត់ការងារជាអាទិភាព ទំងន់ការងារច្រើនលើសលប់អាចបណ្តាលឲ្យអ្នកបាត់បង់លំនឹងសុខភាព រួមទាំងសុខភាពផ្លូវចិត្តផងដែរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាម បង្កើនកិច្ចទំនាក់ទំនងធំតូចជាមួយថ្នាក់លើ និងមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកនឹងត្រូវចាកចេញ សូមកុំមានការព្រួយបារម្ភ ពីព្រោះទាំងស្ថានភាពខាងក្នុង និងស្ថានភាពខាងក្រៅគឺសុទ្ធតែរឹងមាំល្អសម្រាប់អ្នក។

ចំណាំ៖

ឆ្នាំទាំង៦ ខាល ម្សាញ់ មមែ រកា ចរ កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភ ពេលវេលាសំណាងក្នុងអាជីព។ ភោគទ្រព្យនឹងកើតឡើងដល់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner