សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» (Video Inside)
«ភូមិកុមារ SOS» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃទី១៧មីនានេះក្នុងពិធីមួយដែល បានរៀបចំធ្វើនៅក្នុងខេត្តព្រៃវែងក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ «ភូមិកុមារ SOS អន្តរជាតិ» មិនមែនទើបតែនឹងមានក្នុង ខេត្តព្រៃវែងនេះទេ។
«ភូមិកុមារ SOS» ត្រូវបានរាជរដ្ឋាភិបាលចាប់ផ្តើមធ្វើការជាមួយនឹងអង្គការដែលបង្កើតនេះ ចាប់តាំងពីឆ្នាំ១៩៩៩មក។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គ ការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និង ខេត្តព្រៃវែងដែលបាន ដាក់សម្ពោធនៅថ្ងៃនេះ។
«ភូមិកុមារ SOS ព្រៃវែង» ដែលសម្ពោធនេះ មានទីតាំងស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» នេះបានចាប់ផ្តើម ដំណើរ ការសាង សង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១លាន៥សេន៣ ម៉ឺន១ពាន់២៤៨ដុល្លារ អាមេរិក។