នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅកម្ពុជាចុងសប្តាហ៍នេះ (Video Inside)

នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ដែលគ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជានា ចុងសប្តាហ៍នេះ នឹងមានជំនួបទ្វេភាគីជាមួយនឹងសម្តេចតេជោ ហ៊ុន សែន។

យោងតាមក្រសួង ការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីជប៉ុននឹងបំពេញទស្សនកិច្ចនៅកម្ពុជារវាងពីថ្ងៃទី២០និង២១ ខែមីនា ដែលជាដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រីនៃ ប្រទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថានាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹង មានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម, ការវិនិយោគ, វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការ ស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ និងលើវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា និងក្រោយមកសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋម​ន្ត្រីជប៉ុន នៅកម្ពុជានាប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវគេចាត់ ទុកថា គឺដើម្បីការអបអរសាទរខួប៣០ឆ្នាំ ដែលជប៉ុន បានបញ្ជូនកងកម្លាំងស្វយ័ត ការពារ មកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ផង ដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner