កម្ពុជាមិនតម្រូវការធ្វើតេស្តលើអ្នកដំណើរមកពីបរទេសឡើយ (Video Inside)

អ្នកធ្វើដំណើរទាំងឡាយណាមកពីបរទេសចាប់ពីថ្ងៃទី១៧មីនានេះទៅ នឹងមិនតម្រូវការធ្វើ តេស្តតាម PCR និងតេស្តរហ័សដូចមុនទៀតដែរ។ ទន្ទឹមនឹងនេះ ជនបរទេសទាំងអស់ក៏មិន ចាំបាច់ត្រូវធ្វើទិដ្ឋាការពីក្រៅប្រទេសមកកម្ពុជាដូចមុនទៀតដែរ ដោយទិដ្ឋាការ Visa on Arrival នឹងត្រូវផ្តល់ ពេលបានមកដល់ប្រទេសកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានមាន ប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៧មីនា ក្នុងពិធីសម្ពោធមួយក្នុងខេត្តព្រៃវែង។

ការបន្ធូរបន្ថយនេះ បានធ្វើឡើងក្នុងស្ថានភាពដែលការឆ្លងកូវីដ១៩កាន់តែធ្លាក់ចុះជាលំដាប់ ដែលបង្ហាញនូវសញ្ញាណកាន់តែល្អប្រសើរចំពោះកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner