សម្តេចតេជោបញ្ជាក់ជុំវិញមូលហេតុដែលមានការលើកពេលប្រជុំកំពូលអាស៊ានអាមេរិក (Video Inside)

កិច្ចប្រជុំកំពូលអាស៊ានអាមេរិក បានស្នើរកពេលកំណត់ថ្មីក្រោយកាលបរិច្ឆេទស្នើចំនួន២លើក ត្រូវបានលើកពេលជាបន្តបន្ទាប់។ កិច្ចប្រជុំស្នើកាលបរិច្ឆេទលើកទី២នៅថ្ងៃទី២៨និង២៩មីនា ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនឌីស៊ី ត្រូវបានលើកពេលថែមទៀត ក្រោយប្រទេសជាសមាជិកអាស៊ាន យ៉ាងហោចចំនួន៤បានបង្ហាញភាពរវល់មមាញឹកមិនអាចចូលរួមបាន។

ប៉ុន្តែការលើកពេល នៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិកក្នុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ បែរជាត្រូវក្រុម ធ្វើនយោបាយប្រឆាំងបានប្រើលេសនេះចោទប្រកាន់ថាប្រធានអាស៊ានគឺកម្ពុជាមិនចង់ធ្វើកិច្ច ប្រជុំកំពូលអាស៊ាននោះជាមួយសហរដ្ឋអាមេរិកដោយសារតែគំនាបនយោបាយពីប្រទេសចិន ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបកស្រាយនៅថ្ងៃទី១៧មីនា តបទៅវិញចំពោះការចោទប្រ កាន់ទាំងនោះនៅថ្ងៃទី១៧មីនានេះ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាមានការស្នើលើកាលបរិច្ឆេទប្រជុំកំពូលនោះសាជាថ្មីហើយ ប៉ុន្តែសម្តេចនឹងមិនទាន់អាចបញ្ជាក់បានទេដើម្បីឱ្យប្រទេសឥណ្ឌូណេស៊ីធ្វើការសម្របសម្រួល ច្បាស់លាស់សិនជាមួយនឹងការបញ្ជាក់បន្ថែមពីសហរដ្ឋអាមេរិកមុននឹងបញ្ចេញនូវកាល បរិច្ឆេទស្នើថ្មីនៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិកក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនឌីស៊ីនាពេលអនាគត នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner