សម្តេចបង្ហើបនូវគម្រោងធ្វើទស្សនកិច្ចនៅជប៉ុននិងប្រទេសស្វីសក្នុងខែមេសា និងឧសភា (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងជុំវិញដំណើរត្រៀមទស្សនកិច្ចនៅក្រៅប្រទេស យ៉ាងហោច មានចំនួន២កន្លែងទៀតក្នុងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ក្នុងរង្វង់ខែមេសានិងខែឧសភា។ សម្តេច នាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី១៧មីនានេះ បង្ហាញអំពីគម្រោងនៃដំណើរទស្សនកិច្ចទៅ កាន់ប្រទេសជប៉ុនផងនិងការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសថែម ទៀត។
កម្ពុជានៅក្នុងខែមិថុនាឆ្នាំឆ្នាំ២០២២ គឺជាខែដែលមានការបោះឆ្នោតឃុំនិងសង្កាត់ ប្រារព្ធធ្វើ រៀងរាល់៥ឆ្នាំម្តង។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់មុននេះដែរថា ក្នុងរយៈពេលច្រើន ថ្ងៃនៅមុនការរៀបចំបោះឆ្នោតថ្នាក់មូលដ្ឋានទូទាំងប្រទេសនោះ ការធ្វើដំណើរចេញក្រៅប្រ ទេសរបស់សម្តេចនឹងត្រូវផ្អាកបណ្តោះអាសន្នសិនផងដែរ។