សម្តេចថ្លែងថាកុំបន្ទោសរាជរដ្ឋាភិបាលជុំវិញបញ្ហាប្រេងសាំងកើនតម្លៃ (Video Inside)
ប្រេងសាំងបានកើនឡើងតម្លៃហើយ ដែលការកើនតម្លៃនេះ ត្រូវគេបន្ទោសថាគឺដោយសារ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបង្កឡើងដោយប្រទេសរុស្ស៊ី។ សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៧មីនា បានបញ្ជាក់បន្ថែមជុំវិញមូលហេតុសាំងឡើងថ្លៃ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ ថ្ងៃខាងមុខ នេះ បានកើនឡើងពី៥០០ទៅ៨០០រៀលបើប្រៀបធៀបនឹងសប្តាហ៍មុន។ តម្លៃប្រេងឥន្ធនៈ សម្រាប់ ការលក់ចាប់ពីថ្ងៃទី១៦ម្សិលមិញ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺប្រេង សាំងធម្មតា មានតម្លៃ ៥ពាន់៣០០ រៀល ក្នុង១លីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥ពាន់៣០០រៀល ។ ចំណែកតម្លៃប្រេងស៊ុបពែ័រ ទោះបីមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះក៏ ដោយ តម្លៃលក់តាមស្ថានីយ៍ខ្លះក្នុងមួយលីត្រថ្លៃ៥ពាន់៨០០រៀល, កន្លែងខ្លះ៥ពាន់៨៥០រៀល និងកន្លែងខ្លះទៀតតម្លៃ៥ពាន់៩០០ រៀល។
មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងមុន នេះថា គេតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤ សេន ក្នុងមួយលីត្រ ដើម្បីជាការ ទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។