ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតយាងទស្សនកិច្ចកម្ពុជា (Video Inside)

រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ដែលជាសែរាជវង្ស គ្រោងនឹងយាងមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជានៅថ្ងៃសុក្រស្អែកនេះ។  ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់សូដ នឹងដឹកនាំគណៈប្រតិភូអារ៉ាប៊ីសាអូឌីត យាងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ ដែលព្រះរាជដំណើរទស្សនកិច្ចនេះ គឺតបតាមការយាងអញ្ជើញរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក​ ប្រាក់ សុខុន។

យោងតាមក្រសួងការបរទេសព្រះអង្គម្ចាស់ជា រដ្ឋមន្ត្រីក្រសួងការបរទេស នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងគ្រោង ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner