បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាក្រោមដំបូលសុខសន្តិភាព កម្ពុជាមានលទ្ធភាពកសាងសមិទ្ធ ផលផ្លូវស្ពាន (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនិងផ្លូវកៅស៊ូ និងការបើកការដ្ឋានសាងសង់ស្ពាន បេតុង៩កន្លែង នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅថ្ងៃទី១៧មីនានេះ។ បណ្ឌិតហ៊ុនម៉ាណែតបានថ្លែងថាក្រោមដំបូលសុខសន្តិភាព កម្ពុជាមានលទ្ធភាពកសាងសមិទ្ធ ផលផ្លូវស្ពាន ដែលបានក្លាយជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា។