រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុងមាន១៣២ករណី (Video Inside)
តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានថយចុះទៀតនៅថ្ងៃនេះ បើទោះបីជាស្ថិត ក្នុងខ្ទង់ជាង១០០ករណីក៏ដោយ។ យោងតាមក្រសួងសុខាភិបាលក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះការឆ្លងថ្មីមានចំនួន១៣២ករណី ដែលថយចុះ៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ នៅថ្ងៃនេះត្រូវគេ រាយការណ៍ថាមានចំនួន១២៤ករណី, ចំណែក៨ ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។ ការស្លាប់សរុបមានចំនួន៣ពាន់៤៩នាក់ ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៤ពាន់៦២៤ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១៣ម៉ឺន៤០៧នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃ នេះចំនួន ៣៧៩នាក់ថែមទៀត ។