តួលេខចាក់វ៉ាក់សាំងដូសទី៤ កើនឡើងជាងម្សិលមិញ (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះមានចំនួនកើនឡើង បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល២៤ ម៉ោង កន្លងមកនេះមានចំនួន ៥ពាន់ ៨៦៩នាក់ ដែលជាតួលេខចាក់កើនឡើងជាងម្សិលមិញចំនួន ៦៨៨នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៦៣ថ្ងៃមកនេះ ទើប បានចំនួនសរុប ១លាន ១០ម៉ឺន ៣ពាន់ ១៨៤នាក់ ។
ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ មានមនុស្សចាក់ចំនួន ២ម៉ឺន ៣ពាន់ ២៣៩នាក់ ដែលជាតួលេខចាក់ថយចុះជាងម្សិលមិញចំនួន ៤ពាន់ ៤៧៦នាក់ ។ គិតរហូត មកទល់ពេលនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ៧លាន ៧២ម៉ឺន ៣ពាន់ ១៨២នាក់ ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិត ត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៧៦ម៉ឺន ៨ពាន់ ៩៨៨នាក់ ដែលស្មើនឹង ៩២,៣១ ភាគរយ ។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បានបង្ហាញដែរថា ក្នុងរយៈពេល ២២ថ្ងៃមកនេះ ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ ទើបបានចំនួន ២៧ម៉ឺន ៤ពាន់ ២២៤នាក់នោះទេ ដែលស្មើនឹង ៤៤,៩០ ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវ ចាក់ វ៉ាក់សាំង ៕